រថយន្ត​ស៊េរី​ទំនើប​៣​គ្រឿង​បុក​គ្នា​ពេញទំហឹង​នៅ​ចំណុច​ផ្លូវកែង

ប្រភព៖ CEN
ភ្នំពេញ: រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​នៅ​ចំណុច​ផ្លូវកែង បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំងស្រុង ទាំងសងខាង ចំណែក​រថយន្ត ១​គ្រឿង នៅ​មិនទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅ​ប៉ះ​រថយន្ត​ម៉ែ​ក​សឺ​ដែ​ស ១​គ្រឿង​ទៀត បែក​កង់​ឈប់​ចត​អែប​ចិញ្ចើមផ្លូវ រង​ការខូចខាត​មួយ​ចំហៀង​បន្ថែមទៀត តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​១០ យប់​ថ្ងៃទី​១០ កុម្ភៈ ២០១៤ នៅតាម​បណ្តោយ​ផ្លូវ​លេខ​១១៤​កែង​ផ្លូវ​លេខ​១០៩ ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា​។​
​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​ប្រាប់ថា មុនពេល​កើតហេតុ ឃើញ​រថយន្ត Range Rover ពណ៌​ខ្មៅ ១​គ្រឿង អត់​មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មក​កែង​ផ្លូវ​១០៩ ក៏​ជ្រុល​ប៉ះ​រថយន្ត Range Rover ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2V-0709 ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ទាំងពីរ​គ្រឿង​ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​។​

​ចំណែក​រថយន្ត Range Rover ១​គ្រឿង ដែល​អត់​មាន​ស្លាក​លេខ មិនទាន់​អស់​ល្បឿន បាន​ជ្រុល​ទៅបុក​រថយន្ត​ម៉ែ​ក​សឺ​ដែ​ស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2F.5928 ១​គ្រឿង​ទៀត ដែល​បែក​កង់​ចត​នៅ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​ខូចខាត​មួយ​ចំហៀង ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក​បាន​រត់​គេចខ្លួនបាត់​។ ចំណែក​រថយន្ត​ទាំង ៣​គ្រឿង ត្រូវ​សមត្ថកិច្ច​វាស់វែង​យកទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​តាមផ្លូវ​ច្បាប់​៕L

Share on Google Plus
    Blogger Comment
    Facebook Comment