ពេជ្រ សូលីកា ប្រកាសចូលច្រៀង​នៅសាន់ដេ តែខាងផលិតកម្ម​ច្រានចោល

ភ្នំពេញៈ បន្ទាប់ពីអតីតតារាចម្រៀងក្នុងផលិតកម្ម M កញ្ញា ពេជ្រ សូលីកា បានបង្ហាញភ្លើង សញ្ញាណពណ៌ខៀវ ត្រៀមវិលចូលសិល្បៈវិញ ដោយនាងត្រៀមចូលផលិតកម្មថ្មីនោះ បានធ្វើឲ្យអ្នកគាំទ្រនាងជាច្រើន រង់ចាំអ៊ុតមើលគ្រប់ៗគ្នាថា នាងនិងចូលទៅជ្រកនៅ ផលិតកម្ម ណាមួយ ហើយក្រោយពីចាប់ផ្តើមអាជីពនេះជាថ្មី នាងអាចដណ្តើមទីផ្សារមាន ប្រជាប្រិយ ភាពដូចផលិត កម្មចាស់ ឫយ៉ាងណា ។

ជុំវិញចម្ងល់របស់មហាជន និងអ្នកគាំទ្រនេះ កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រី វ័យក្មេងកញ្ញា ពេជ្រ សូលីកា បានចេញមុខប្រកាសជា សាធារណៈក្តែងៗនៅលើ Facebook ថា នាងនឹងវិលមកចាប់ផ្តើម អាជីពសិល្បៈជាថ្មី ដោយនាងត្រៀមខ្លួនចូលទៅច្រៀង នៅ ក្រោម ដំបូលផលិតកម្មសាន់ដេ ដែលជាផលិតកម្មដែលគូទំនាស់របស់នាងគឺ កញ្ញា អេនជី កំពុងតែ ជ្រក និងសាងភាពល្បី ហើយកាលចូលមក ច្រៀងនៅក្នុងផលិតកម្មរួមគ្នាជាថ្មីនេះ បានធ្វើឲ្យ ទស្សនិកជន អ្នកតាមដានសិល្បៈមួយចំនួនគិតថា កញ្ញា សូលីកា ចង់ចូលច្រៀង ក្នុងផលិតកម្មនោះ មិនមែនដើម្បីសាងប្រជាប្រិយភាពទេ ផ្ទុយទៅវិញនាងចង់ទៅ បញ្ចេញរិទ្ធិ កាច់កុងជាមួយអតីត គូទំនាស់តែប៉ុណ្ណោះ ។

តាមរយៈអ្វីដែល អតីតតារាស្រីធ្លាប់មានប្រជាប្រិយភាព កញ្ញា ពេជ្រ សូលីកា បង្ហើបពីដំណឹង ថ្មីនេះ បានធ្វើឲ្យយុវវ័យដែលគាំទ្រ នាងជាច្រើនមានការសាទរ និងទន្ទឹងរង់ចាំអ៊ុតមើលថា បទចម្រៀងដែលតារារូបនេះចេញលក់ នៅលើទីផ្សារដំបូងគេ មានភាពទាក់ទាញ និងជួយ ជ្រោងភាពល្បីល្បាញ ឲ្យនាងបានដល់កម្រិតណា ។

ទាក់ទងនិងការលើកឡើងបែបនេះ ត្រូវបានអ្នកគ្រប់គ្រង នៅផលិតកម្មសាន់ដេលោក ឡាយ សុខចំរើន បានប្រាប់ Looking TODAYឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៤ថា ចំពោះរឿងថា កញ្ញា ពេជ្រ សូលីកា ក្លាយជាតារាចម្រៀងក្នុងផលិតកម្មលោកនោះ គឺមិន មែន ជាការពិតទេ គ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ “ចំពោះព័ត៌មាននេះខ្ញុំអត់ដឹងទេ ហើយខាង ផលិតកម្មក៏មិនមាន ទំនាក់ទំនង ជាមួយ សូលីកា រឿងចូលច្រៀងដែរ ” ។

ជាមួយគ្នានោះអ្នកនិពន្ធល្បីឈ្មោះ ក្នុងផលិតកម្មនេះ លោក ខេមរៈ ភារុណ ក៏បានប្រាប់ Looking TODAY ពីខេត្តកំពង់ចាមស្រដៀងគ្នាថា “ ខ្ញុំអត់ដឹងចំពោះរឿងនេះទេ ព្រោះថា ពេល នេះខ្ញុំ នៅខេត្តកំពង់ចាម ហើយបើសិនជាមានតារាចម្រៀង ចំណូលថ្មីខ្ញុំប្រាកដជាដឹង ឫក៏ខាង ផលិតកម្ម និងមានត្រៀមបទថ្មី សម្រាប់សមាជិកថ្មី ហើយតែនេះអត់ផងហ្នឹង ” ៕
Share on Google Plus
    Blogger Comment
    Facebook Comment