លោក Demouto Motumbo ជាប្រជាជនក្នុងទីក្រុង Kinshasa បាននិយាយថា «ក្នុងនាមជាអ្នកជិះម៉ូតូ ខ្ញុំពិតជាសប្បាយខ្លាំងណាស់ ជាមួយនឹង ការធ្វើការ របស់មនុស្សយន្តនេះ។ ព្រោះនៅពេលដែល មន្ត្រីប៉ូលិសចរាចរណ៍ ធ្វើការគ្រប់គ្រង និងបញ្ជានៅតំបន់នេះ វាមានការកកស្ទះជាខ្លាំង ប៉ុន្តែចាប់តាំងពីមាន ការដាក់មនុស្សយន្ត នៅទីនេះ យើងពិតជាអាចធ្វើដំណើរបាន យ៉ាងងាយស្រួល»។
មនុស្សយន្តនេះ មានកម្ពស់ ៨ម៉ែត្រ ត្រូវបានធ្វើឡើង ពីដែកអាលុយមីញ៉ូម និងប្រើប្រាស់ថាមពល ដោយពន្លឺព្រះអាទិត្យ។ប្រព័ន្ធកាម៉េរាត្រូវបាន បំពាក់នៅលើខ្លួនរបស់វា ដើម្បីធ្វើការថតទុក នៅដំណើរការចរាចរណ៍ ហើយបញ្ជូនទិន្នន័យ ទៅកាន់មជ្ឈមណ្ឌល ដែលគ្រប់គ្រង ចរាចរណ៍ ដើម្បីធ្វើការវិភាគ នៅពេលមានបញ្ហា ចរាចរណ៍ណាមួយ កើតឡើង៕



ប្រភព:lookingtoday
Blogger Comment
Facebook Comment