កន្លងមក ទោះបីជាគេបានដឹងឮខ្លះរួចទៅហើយចំពោះចំណងស្នេហាមិនប្រកាន់វ័យ រវាងអ្នកនាង ប៉ែន សុផានី និង ម៉ារ៉ា ប៊ុណ្ណា ក្តី តែជារឿយៗអ្នកនាង ប៉ែន សុផានី តែងគេចវេះ និងប្រកែកចំពោះព័ត៌មានស្នេហាស្អិតល្មួតមួយនេះ។ ប៉ុន្តែនៅក្រោយពេលដែលរូបថតរួមស្នេហ៍លើគ្រែតែមួយត្រូវបាន ទម្លាយនោះ ប្រាកដណាស់ អ្នកនាង ប៉ែន សុផានី នឹងលែងមានពាក្យនិយាយទៀតឡើយ។
តារាសម្តែងនាង ប៉ែន សុផានី និងតារាចម្រៀង ម៉ារ៉ា ប៊ុណ្ណា។ រូបថត សេត គឹមសឿន
មុននេះបន្តិច តារាចម្រៀងដែលភាគច្រើន ត្រូវប៉ាន់តែច្រៀងនៅក្រៅស្រុកលោក ម៉ារ៉ា ប៊ុណ្ណា បានសារភាពអស់ពីពោះអំពីចំណងស្នេហ៍នេះ ប៉ុន្តែ លោកបានបញ្ជាក់ថា លោក និងអ្នកនាង ប៉ែន សុផានី មិនបានរួមរស់ជាមួយគ្នាក្នុងផ្ទះតែមួយនោះទេ។
ម៉ារ៉ា ប៊ុណ្ណា បាននិយាយថា៖ «បើគិតទៅ គឺ យើងស្រឡាញ់គ្នាជាង១ឆ្នាំហើយ តែខ្ញុំក៏មិនដែលគិតរឿងអាយុនោះដែរ ចំណុចនេះមិនសំខាន់ទេ បើយើងស្រឡាញ់គ្នា សំខាន់លើចិត្តថា តើយើងរស់នៅជាមួយគ្នាកើតអត់»។ តែយ៉ាងណា ម៉ារ៉ា ប៊ុណ្ណា បានបញ្ជាក់ថា៖«ទោះបីជាពួកខ្ញុំស្រឡាញ់គ្នាមែន តែអត់រស់នៅក្រោមដំបូលផ្ទះតែមួយទេ គ្រាន់តែគាត់ និងខ្ញុំទៅលេងផ្ទះ ឬរាប់អានអ្នកផ្ទះតែប៉ុណ្ណោះ»។
ទោះបីជា ប្រឹងប្រកែកដើម្បីកេរ្តិ៍ឈ្មោះបានប្រសើរបន្តិចក្តី តែអ្វីៗត្រូវបានលាតត្រដាងនៅពេលនេះ ដូចពាក្យចាស់លោកពោលថា «ដំរីងាប់យកចង្អេរទៅបាំងមិនជិតទេ» ពោលគឺតាមរយៈរូបថតមួយសន្លឹកដែលគេបានឃើញនៅលើហ្វេសប៊ុកក្នុង គណនីមួយឈ្មោះថា Pen Sophany បានបញ្ជាក់យ៉ាងច្បាស់ថា តារាទាំងពីរដួងនេះពិតជាបានរួមស្នេហ៍លើគ្រែតែមួយ ក្រោមដំបូលផ្ទះតែមួយមែន។
យ៉ាងណាមិញ ទោះបីស្នេហាបានឈានដល់ចំណុចក្តៅគគុកយ៉ាងណា ក៏អ្នកនាង ប៉ែន សុផានី ធ្លាប់ប្រាប់ដាច់ម៉ាត់ថា៖ «រឿងស្នេហ៍ ស្រឡាញ់គ្នាពេលនេះ គឺធម្មតា តែបើនិយាយដល់រឿងរៀបការអីនោះ គឺមិនអាចទេ»៕
Blogger Comment
Facebook Comment