ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានចៅក្រមតុលាការក្រុងភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ទោស១០ឆ្នាំក្រោមការចោទប្រកាន់ពីបទឃាតកម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនិងការសម្លាប់អនាគតឪក្មេក។
ជនជាប់ចោទដែលតុលាការផ្ដន្ទាទោសឈ្មោះ ឆៃ ថន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្នុងសង្កាត់ជ្រោយចង្វាខណ្ឌឫស្សីកែវ។
តាមអង្គហេតុនៃរឿង នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ ឈ្មោះឆៃ ថន បានទៅលេងផ្ទះសង្សាររបស់ខ្លួន នៅសង្កាត់ជ្រោយចង្វាខណ្ឌឫស្សីកែវពេលនោះឪពុករបស់សង្សារបានមកដល់ក្នុងស្ថានភាពស្រវឹងគាប់ជួនពេលឃើញសង្សាររបស់កូននៅផ្ទះក៏រករឿង ជេរបញ្ចោរ និងបាញ់កាំភ្លើងខ្លីឡើងលើជាច្រើនគ្រាប់ បណ្ដាលឲ្យមានការភ្ញាក់ផ្អើលពេលនោះឈ្មោះឆៃ ថន បានចូលទៅឃាត់អនាគតឪក្មេកនិងប្រដាយប្រតប់គ្នាដណ្ដើមកាំភ្លើង បណ្ដាលឲ្យផ្ទុះកាំភ្លើងមួយគ្រាប់ត្រូវអនាគតស្លាប់នៅនិងកន្លែង។
ក្រោយកើតហេតុឈ្មោះឆៃ ថន បានរៀបចំសាកសពឲ្យដាក់ដេកផ្ងារ ហើយដាក់កាំភ្លើងនៅលើដើមទ្រូវធ្វើដូចជាជនរងគ្រោះធ្វើអត្តឃាត ហើយក៏មានការសង្ស័យសមត្ថកិច្ចក៏ឃាត់ខ្លួនឈ្មោះឆៃ ថង តែម្តង។
មូលហេតុដែលជនរងគ្រោះមានកាំភ្លើងបាញ់បោះ ដោយសារតែគាត់ធ្វើជានាយទាហានជើងទឹកថ្នាក់វរសេនីយ៍ឯក៕
មករា
Blogger Comment
Facebook Comment