ប្រភព ដើមអម្ពិល
ពោធិ៍សាត់ះ ទារកម្នាក់ ដែលទំនង ទើបតែបង្កើត ក្នុងចន្លោះម៉ោង ៤ ទៅ ៥ ទាបភ្លឺ ចូលថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៤ ត្រូវបានគេដាក់ប្លុងចោល នៅក្បែររបងខ្លោងទ្វារ នៃពហុកីឡដ្ឋាន ខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិ ពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ហើយក៏ ត្រូវបានអ្នកលក់ទឹកអំពៅ ប្រទះឃើញ នៅពេលលឹសំលេង ឆ្កែព្រូស នៅម៉ោងប្រមាណជា ៨ និង១៥ នាទី ថ្ងៃទី ០៩ ខែ កុម្ភះ ឆ្នាំ ២០១៤ កន្ងងមកនេះ ។
ក្រោយពេលដែលអ្នកលក់ ទឹកអំពៅ ប្រទះឃើញទារក ដែលគេ ទើបតែបង្កើត ហើយទុកចោលនៅទីនោះ ដោយមានប្រឡាក់ឈាមផង ប្រជាពលរដ្ឋ ដែលកំពុង ធ្វើដំណើរនៅតាមផ្លូវ ក៏នាំគ្នាចោមរោមមើល ហើយក៏នាំគ្នាយកកន្សែង ជូតឈាមសំអាត រួចក៏យក ទៅប្រគល់ជូន មន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់តែម្តង ។
ក្រុមគ្រូពេទ្យបានបញ្ជាក់ថា បន្ទាប់ពីក្រុមគ្រូពេទ្យ បានពិនត្យសុខភាពទារកនោះហើយ ក៏មានស្រ្តីម្នាក់ ដែលរស់នៅក្បែរខ្លោង ទ្វារពហុកីឡដ្ឋាន នោះ សុំលោកគ្រូពេទ្យ ដើម្បីយកទារកនោះ មកចិញ្ចឹមតែម្តង ៕
Blogger Comment
Facebook Comment