ប្រភព ដើមអម្ពិល
ភ្នំពេញ៖ ទិវានៃ “ក្តីស្រឡាញ់” ឬដែលហៅថា ថ្ងៃវ៉ាឡិនថាញ (Valentine) គឺជាថ្ងៃរំលឹកដល់ ការស្លាប់របស់បុព្វជិត សាសនាគ្រឹស្ដ ជនជាតិរ៉ូម៉ាំង ដែលត្រូវបានគេ កាត់ទោសប្រហារជីវិត ដោយសារបុព្វហេតុ ការពារទំនាក់ទំនង ស្នេហា។
ថ្ងៃវ៉ាឡិនថាន ត្រូវបានយុវជន ឬប្រជាពលរដ្ឋខ្មែរ មួយចំនួន ហៅថាថ្ងៃ បុណ្យសង្សារ ហើយបានចាត់ ទុក ជាថ្ងៃរំលឹក ឬក៏បង្ហាញការស្រឡាញ់ និងសេចក្ដីស្នេហាចំពោះ នរណាម្នាក់។ វប្បធម៌នេះ បានសាបព្រោះ មកលើយុវជនខ្មែរ ប្រមាណជាជិត១ទសវត្ស ចុងក្រោយនេះ។
នៅថ្ងៃទី១៤ ខែកុម្ភៈ យុវជននាំគ្នាទិញផ្កា ឬរៀបចំ វត្ថុអនុស្សាវរីយ៍ ដើម្បីជូនដល់គូសង្សារ នៅថ្ងៃនោះផងដែរ។ ពេលជនម្នាក់ហុចផ្កា ឬអំណោយឱ្យដល់អ្នក តើអ្នក ត្រូវធ្វើសំណងដែរទេ? ហើយតើសំណងនេះជាអ្វីទៅ?
ថ្ងៃបុណ្យសង្សារ ឬថ្ងៃនៃសេចក្ដីស្រឡាញ់
Valentine’s Day អានជាភាសាអង់គ្លេសថាថ្ងៃវ៉ាឡិនថាន ជាភាសាបារាំងថាថ្ងៃវ៉ាឡង់តាំង ហើយដែលត្រូវបាន ប្រជាពលរដ្ឋ មួយចំនួន ជាពិសេសយុវវ័យខ្មែរខ្លះនិយម ហៅថាថ្ងៃបុណ្យសង្សារ។
សូម្បីតែការដាក់ឈ្មោះថ្ងៃនេះ នៅមានការចម្រូងចម្រាស់គ្នា នៅឡើយដែរ អ្នកខ្លះទៀត សូមឱ្យហៅថាថ្ងៃ ឬទិវានៃសេចក្ដីស្រឡាញ់ ឬថ្ងៃបុណ្យ នៃសេចក្ដីស្រឡាញ់។ ពាក្យដែលចម្រូងចម្រាស់ គឺថ្ងៃឬថ្ងៃបុណ្យ? សេចក្ដីស្រឡាញ់ ឬស្នេហា?
តើថ្ងៃវ៉ាឡិនថាន ឬថ្ងៃបុណ្យសង្សារមានប្រវត្ដិដូចម្ដេច ?
មានរឿងរ៉ាវជាច្រើនដែលបាននិទានទាក់ទងនឹងថ្ងៃរំលឹកខួប វ៉ាឡិនថាននេះ។ ប៉ុន្ដែយើងសូមលើកយករឿងរ៉ាវ មួយដែលកើតទ្បើងនៅទី ក្រុងរ៉ូម ប្រទេសអ៊ីតាលី។
តាំងពីយូរយារមកហើយ នៅក្នុងរជ្ជកាលគ្រប់គ្រង ដោយស្ ដេចក្លូឌីយឹស(Claudius) ប្រទេសពោរពេញដោយការបង្ហូរឈាម។ ស្ដេចក្លូឌីយឹស ចង់បង្កើនកម្លាំងទ័ពដើម្បី ធ្វើ ចម្បាំង ហើយក៏បានធ្វើការអំពាវនាវឱ្យយុវជនស្ម្រ័គចិត្ដធ្វើជាកងទ័ព។ ប៉ុន្ដែការអំពាវនាវនេះមិន ទទួលបាន ជោគជ័យទេ។
ក្លូឌីយឹសខ្ញាល់យ៉ាងខ្លាំង ហើយក៏ចេញបម្រាមមិនឱ្យមានការរៀបអាពាហ៍ពិពាហ៍ទ្បើយ។ ព្រោះ ព្រះអង្គយល់ថា ដោយសារ មូលហេតុស្នេហា ទើបធ្វើឱ្យយុវជនទាំងនោះពុំព្រមចាកចេញពីប្រពន្ធ និងក្រុមគ្រួសារ របស់គេ។
គ្រានោះបុព្វជិតវ៉ាឡិនថាន បានរៀបចំពីធីមង្គលការ ឱ្យដល់យុវជន និងយុវនារីដោយស្ងាត់កំបាំង អស់ ជាច្រើនគូ។ ដំណឹងនេះ បានលេចលឺដល់ក្លូឌីយឹស។ ក្លូឌឺយឹសក៏បញ្ជាឱ្យចាប់ខ្លួនបុព្វជិតវ៉ាឡិនថាន យកទៅ កាត់ទោសប្រហារជិវីត ដោយកាត់ក្បាល។ បុព្វជិតវ៉ាឡិនថាយ ត្រូបានកាត់ទោសប្រហារជិវីតនៅថ្ងៃទី ១៤ កុម្ភះ គ្រឹះស្តសករាជ២៦៩។
ក្នុងឆ្នាំ២៦៩ សម្តេចសង្ឈជីឡេសឹស(Pope Gelasius) បានរៀបចំឲ្យមានពិធីរំលឹក ថ្ងៃស្លាប់ នេះ ដើម្បីផ្តល់កិត្តិយសដល់បុព្វជិតវាឡិនថាន។ ចាប់តាំងពីពេលនោះមកថ្ងៃរំលឹកនេះ បានក្លាយជាថ្ងៃដែលមាន ប្រជាប្រិយភាព យ៉ាងខ្លាំងនៅប៉ែកមស្ចឹមប្រទេស។ កំនាព្យ ពាក្យពេចន៏ស្នេហា បាច់ផ្កា និងអំណោយផ្សេងៗ ត្រូវ បានគូរស្នេហ៏នីមួយៗរៀបចំឲ្យគ្នាទៅវិញទៅមកដើម្បីបញ្ចក់ពី ភក្តីភាពចំពោះស្នេហា។
អំពីអត្ថន័យថ្ងៃ វ៉ាលីនថាន ឬថ្ងៃបុណ្យសង្សាចំពោះយុវវ័យខ្មែរ នៅពេលជួបសាកសួរ ជាមួយក្រុមយុវវ័យមួយក្រុម ទើបយើងដឹងថា ក្នុងចំណោមពួកគេភាគច្រើនមិនបានដឹង ពីប្រវត្តិ ឬអត្ថន័យយ៉ាងណានោះទេ គ្រាន់តែឃើញ គេធ្វើ ក៏ធ្វើតាមទៅ។
យុវវ័យខ្លះគ្រាន់តែដឹងថានេះជាថ្ងៃបុណ្យសង្សារ។ អ្នកដែលមានសង្សារត្រូវតែជូនកាដូ ឬ ផ្កាឲ្យគ្នាដើម្បីបញ្ចក់ពីការស្រឡាញ់។ យុវជនខ្លះទៀតយល់ថានេះជាឱកាសល្អដែលគេអាចសារភាពស្នេហ៏ ដោយ គ្រាន់តែទិញកាដូ ឬផ្កាមួយបាច់ជូនចំពោះនារីដែលគេស្រឡាញ់។ បើនាងព្រមទទួលនោះ គឺមានន័យថានាងព្រម ទទួល យករូបគេហើយ។
ដូច្នេះហើយ ទើបយើងឃើញមានការដាក់លក់ផ្កាជាហូរហែរតាមដងផ្លូវនៅថ្ងៃ ទី១៣ និង១៤ កុម្ភះ។ មិនត្រឹមតែនៅប្រទេសកម្ពុជានោះទេ នៅបណ្តាប្រទេសជិតខាងក៏ទទួលយក ឲឥទ្ធពលនេះ ផងដែរ ។
តាមការអះអាងទេសចរមួយចំនួន ដែលបានធ្វើដំណើរកំសាន្តនៅប្រទេសថៃកាលពីឆ្នាំកន្លងទៅ បានឲ្យដឹងថាសឹងតែគ្រប់សណ្ឋាគារទាំងអស់នៅក្នុងប្រទេស ត្រូវបានគូរស្នេហ៏កក់បន្ទប់ស្ទើរតែពេញអស់ ហើយ មានហូរហៀរដល់តាមផ្ទះសំណាក់ទៀតផង។ តាមរយៈព័ត៌មាននេះអាចបញ្ចក់បានថា ការរួមភេទបានធ្វើឡើង នៅសឹងតែគ្រប់គូរស្នេហ៏ទាំងអស់។
តើមានផលប៉ះពាល់អ្វីខ្លះចំពោះ យុវវ័យខ្មែរ នៅក្នុងឱកាសថ្ងៃវ៉ាឡិនថាន ឬថ្ងៃបុណ្យសង្សារ?
សម័យកាលចេះតែ វិវត្ដន៍ទៅមុខ ទម្លាប់នៃការប្រព្រឹត្ដក៏មានការផ្លាស់ប្ដូរដែរ។ ពីមុនយុវវ័យខ្មែរ ព្យាយាមលាក់ កំបាំង ទំនាក់ទំនងស្នេហា ដោយមិនចង់ទទួលនូវការរិះគន់សើចយំពីអ្នកដទៃ។
ប៉ុន្ដែយុគសម័យថ្មីនេះ អ្នកខ្លះ បានបន្លឺពាក្យថា យុវវ័យដែលគ្មានស្នេហាប្រៀបដូចជាផ្កាដែល ក្រៀមគ្មានលំអង។ ជាពិសេសយុវតី នៅពេល ដែលក្មេងស្រីជាច្រើននៅជុំវិញពួកគេ ក្នុងដៃមានកាន់ផ្កាកុលាប ឬកាដូដោយទឹកមុខញញឹមញញែម ហើយ បណ្ដើរ គ្នាត្រសងទៅកាន់កន្លែងញុំាអាហារកំសាន្ដ រីឯខ្លួនបែរជាពុំមាននរណាជូនអ្វីនោះ បែរជាទទួលអារម្មណ៍ ថាគ្មាន អ្នកណាចាប់អារម្មណ៍ នឹងខ្លួន។
ប្អូនស្រី រដ្ឋា អាយុ១៨ឆ្នាំ បានឱ្យដឹងថានាងមិនដែលបានទទួលកាដូ ឬបាច់ផ្កាពីបុរសណាម្នាក់ក្នុង ថ្ងៃបុណ្យ សង្សារទេ។ អារម្មណ៍បែបនេះ ធ្វើឱ្យនាងគិតថានាងប្រហែល ជាមិនស្អាតទើបមិនអាចទាក់ទាញអ្នកណាបាន។ ប៉ុន្ដែនាងក៏សប្បាយចិត្ដដែរ ដោយសារនាងមិនចាំបាច់ត្រូវចេញទៅញុំាអីតាមការអញ្ជើញពីម្ចាស់អំណោយ ដែល នាងគិតថាអាចនឹងមានការរិះគន់ពីអ្នកជិតខាង ។
ប្អូនស្រី ផល្លា ជាជាងអ៊ុតសក់នៅផ្សារអូរឬស្សីបានឱ្យដឹងថា នាងតែងចេញទៅញុំាអាហារនៅខាងក្រៅជា មួយគូ ស្នេហ៍ បន្ទាប់ពីការជូន អំណោយឱ្យគ្នាទៅវិញទៅមក។ ហើយនាងបានសង្កេតឃើញគូស្នេហ៍ខ្លះ មិនបានត្រឡប់ មកផ្ទះវិញភ្លាមទេ គឺពួកគេបង្ហួសទៅរកកន្លែងស្នាក់នៅបន្ដិច សិនមុននឹងត្រឡប់មកផ្ទះ។
ផ្ទុយទៅវិញប្អូន ប្រុស កត្ដា អាយុ២១ឆ្នាំ ជានិស្សិតសកលវិទ្យាល័យបៀលប្រាយ ថ្ងៃបុណ្យនេះជាឱកាសល្អដែល យើង អាចបង្ហាញការ ស្រឡាញ់ថ្នាក់ថ្នម និងយកចិត្ដទុកដាក់ចំពោះគ្នាទៅវិញទៅមក មិនថាចំពោះតែយុវវ័យ ឬក៏ អ្នករៀបការហើយនោះទេ។ ពោលគឺមិនមានអ្វីអាក្រក់ ប៉ះពាល់ដល់ប្រពៃណីទេ ឱ្យតែយើងប្រាកដថា យើងមិន បានរួមភេទមុនរៀបការ។
ចំណែកប្អូនប្រុស សន ប៉េងសុង អាយុ២០ឆ្នាំ ឱ្យដឹងថាវាពិតជាមានផលប៉ះពាល់ចំពោះយុវតីមួយចំនួន ដែល ឆាប់ ចិត្ដទន់ងាយរំភើបជា មួយអំណោយបន្ដិចបន្ដួច ឆាប់ជឿសំដីសង្សារ ហើយក៏លង់ខ្លួនដល់ ថយក្រោយ លែងកើត។ យកល្អ គួរជូនអំណោយក្នុងនាមជាមិត្ដភក្ដិវិញប្រសើរជាង ព្រោះថាយើងក៏អាចជូនអំណោយ ទៅ កាន់អ្នក ដែលយើងពេញចិត្ដ ដូចជាមនុស្សក្នុងក្រុមគ្រួសារជាដើម ។
ប្អូនស្រីណាវី អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យវត្ដកោះបានឱ្យដឹងថា ថ្ងៃបុណ្យសង្សារក៏មានអត្ថន័យសំខាន់ដែរ ហើយ គេប្រារឰធ្វើសឹងជា ទូទៅទៅហើយ។
នាងគិតថាមានការប៉ះពាល់ដល់ប្រពៃណីតិចតួច ត្រង់ថា ប្រពៃណីខ្មែរ ហាមឃាត់មិនឱ្យយុវតីមានគូសង្សារ ប៉ុន្ដែគេមិនអាចរារាំង សេចក្ដីស្នេហាបានទេ ព្រោះថានេះជា រឿង ធម្មជាតិ។ នាងតែងតែបានទទួលអំណោយនៅថ្ងៃនេះ បើទោះបីមានភាពអៀនអន់ក្នុងចំណោមមិត្ដភក្ដិ ប៉ុន្ដែ វាធ្វើឱ្យនាងអារម្មណ៍រំភើបរីករាយ ។
ទោះជាយ៉ាងណាក៏ដោយថ្ងៃបុណ្យសង្សារ ឬថ្ងៃវ៉ាឡិនថាន ពិតជាទីពេញនិយមរបស់យុវវ័យ នៅក្នុងប្រទេស កម្ពុជា ជាពិសេសក្នុងចំណោម សិស្សសាលា និងនិស្សិត។ កាដូអនុស្សាវរីយ៍ ផ្កាកុលាប និងលិខិតជូនពរលក់ ដាច់ យ៉ាងច្រើននៅក្នុងថ្ងៃនោះ។ ហើយក៏មានយុវតីមិនតិចដែរ ដែលបូជា ខ្លួនប្រាណដើម្បីជាសក្ខីភាព តបស្នងនោះ។
បើទោះបីជាពុំមានការអង្កេត ច្បាស់លាស់ចំពោះបញ្ហានេះក៏ដោយ ក៏លទ្ធផលនៃការអង្កេតថ្មីៗទាក់ទងនឹងការ រួមភេទរបស់យុវវ័យដែល លើកឡើងដោយលោកវេជ្ជ. វេង ថៃ គឺជាកណ្ដឹងអង្រួនអាណាព្យាបាល មាតាបិតា និងយុវវ័យឱ្យងាកមកចាប់អារម្មណ៍ និងផ្ដោតការប្រុងប្រយ័ត្ន ចំពោះទង្វើយុវវ័យស្ដីអំពីទំនាក់ទំនងស្នេហា ។
យុវតីគួរពិចារណាថា តើការទទួលអំណោយរបស់អ្នកទាមទារនូវសំណងដែរឬទេ? ហើយតើការទូទាត់នោះ អាចឈានដល់កម្រិតណា? អំណោយទាំងនោះវាអាចនឹងមានតម្លៃទេ ប្រសិនបើគេប្រើវាដើម្បីល្បួងលួង លោម យកខ្លួនប្រាណអ្នក? តែប្រសិនបើអ្នកពុំអាចទប់ទល់នឹងចំណង់ផ្លូវ ភេទរបស់គូសង្សារបានទេនោះ មិនត្រូវភ្លេច ស្រោម អនាម័យទេ ព្រោះវាជួយការពារអាយុជីវិតអ្នកបាន៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
Blogger Comment
Facebook Comment