ព្រះមហាក្សត្រ​ ប្រគល់ការងារ ឲ្យសម្ដេច ជា ស៊ីម ខណៈដែលទ្រង់ យាងទៅពិនិត្យ ព្រះរាជសុខភាព នៅប៉េកាំង

ប្រភព ដើមអម្ពិល
ភ្នំពេញ៖ ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្ដេម៉ែ ទ្រង់នឹងយាង ទៅពិនិត្យព្រះរាជសុខភាព នៅ ទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៤។

ជាមួយនិងការយាង ទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំងនេះផងដែរ ព្រះអង្គបានប្រគល់ការងារ ទៅសម្ដេច ជា ស៊ីម ប្រធានព្រឹទ្ធសភាក្នុងឋានៈ ជាប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងព្រះរាជសារចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ដែលមជ្ឍមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន ព្រះមហាក្សត្រ ខ្មែរ ទ្រង់បានមានព្រះរាជបន្ទូលថា “នៅក្នុងឱកាសអវត្តមាន របស់ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ខាងលើនេះ សម្ដេច អគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជណាចក្រកម្ពុជា”។

យ៉ាងណា ក្នុងព្រះរាជសាររបស់ព្រះករុណា ទ្រង់មិនបានបញ្ជាក់ អំពីកាលបរិច្ឆេទ នៃការយាងនិវត្តន៍របស់ទ្រង់ មក មាតុប្រទេសវិញ នៅពេលណានោះទេ៕
Photo by DAP-News
Share on Google Plus
    Blogger Comment
    Facebook Comment