ស្ត្រីម្នាក់ ត្រូវចោរវាយប្លន់ យកអស់ទូរស័ព្ទ អិនចុចពិល ១គ្រឿង និងប្រាក់ ពីរលានរៀល ខណៈជិះម៉ូតូ ទៅទិញឥវ៉ាន់

ប្រភព ដើមអម្ពិល
បន្ទាយមានជ័យ ៖ ស្រ្តីអាជីវករ លក់ចាប់ហ៊ួយម្នាក់ រស់នៅក្នុងភូមិ បត់ត្រង់ធំ ខាងលិចឃុំបត់ត្រង់ ស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០១៤ វេលាម៉ោង ៥ទៀបភ្លឺ ខណៈជនរង គ្រោះ ចេញពីផ្ទះជិះម៉ូតូចេញទៅផ្សារ ដើម្បីទិញឥវ៉ាន់ សម្រាប់លក់ដូរនៅផ្ទះ មកដល់ចំណុចប្រឡាយទឹក សំណង់តាវមេភូមិចាស់ ស្រាប់តែមានជនមិនស្គាល់មុខ យកដំបងឈើ វាយបណ្តាលឲ្យរបួសធ្ងន់ និងបាន ប្លន់យកទ្រព្យអស់ពីខ្លួន រួចក្រុមចោរ នាំគ្នារត់គេចខ្លួនបាត់ ដោយសុវត្ថិភាព និងមិនរំខាន ដល់សមត្ថកិច្ច ឡើយ។

ជនរងគ្រោះ មានឈ្មោះ ផាន់ សារ៉ន ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅក្នុងភូមិឃុំកើត ហេតុខាងលើ មាន មុខ របរជាអ្នកលក់ចាប់ហ៊ួយនៅផ្ទះ ត្រូវចោរប្លន់អស់ប្រាក់ខ្មែរ១លានប្រាំសែនរៀល និងប្រាក់បាត ៩ពាន់បាត ទូរស័ព្ទ Nokia អ៊ិនចុចពិលមួយគ្រឿង មានលេខ ០៩៧ ២២៤ ៩៥៧៨ ។

ក្នុងហេតុការណ៍នោះ បណ្តាលឲ្យស្រ្តីរងគ្រោះ របួសក្បាល និងមុខ យ៉ាងធ្ងន់ធ្ងរ បច្ចុប្បន្ន ត្រូវបានសាច់ ញាតិ បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា ជប៉ុន ខេត្តបន្ទាយមានជ័យ ៕
Share on Google Plus
    Blogger Comment
    Facebook Comment