មន្ដ្រីក្រសួងយុត្ដិធម៌ ចេញមុខបំភ្លឺ ករណីបើករថយន្ដ ជួបគ្រោះថ្នាក់ ចរាចរណ៍ នៅមុខទីស្ដីការ គណៈរដ្ឋមន្ដ្រី

ប្រភព៖ ដើមអម្ពិល
ភ្នំពេញ ៖ ក្រោយពីមានការចុះផ្សាយ ព័ត៌មានដែលថា មន្ដ្រីក្រសួងយុត្ដិធម៌ម្នាក់ បានបើករថយន្ដទាំងស្រវឹង ទៅបុកបង្គោល ភ្លើង មុខខ្លោងទ្វារជ័យ ទីស្ដីការគណៈរដ្ឋមន្ដ្រី បណ្ដាលឱ្យរងការខូចខាតទាំងបង្គោល ភ្លើង សួនច្បារ និងរថយន្ដកាលពីយប់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៤ នោះ លោក ភី ចិត្រ ដែលជាមន្ដ្រីបម្រើការងារ នៅក្រសួង តាក់តែងច្បាប់រូបនេះ បានចេញមុខមកបំភ្លឺ ដោយបដិសេធទាំងស្រុងចំពោះព័ត៌មាន ខាងលើ ពោលវាមិនបានកើតឡើងយ៉ាង ដូច្នោះឡើយ ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិល លោក ភី ចិត្រ អាយុ ៤០ឆ្នាំ ដែល ជាមន្ដ្រីជាន់ខ្ពស់មួយរូប នៅក្រសួងយុត្ដិ ធម៌ និងស្នាក់នៅផ្ទះលេខ ៤១អឺសូន្យ ផ្លូវ លេខ ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ បានបញ្ជាក់ថា ការជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងបើករថយន្ដ នាយប់ថ្ងៃទី១៨ នោះ មិនបានទៅបុកបង្គោលភ្លើង ឬឡើង ទៅលើសួនច្បារ បណ្ដាលឱ្យខូចខាតទ្រព្យ សម្បត្ដិសាធារណៈ ដូចព័ត៌មានដែលចុះផ្សាយនោះឡើយ ។

លោក ភី ចិត្រ បានបន្ដទៀតថា នៅ ពេលដែលលោកកំពុងបើករថយន្ដនោះក៏ មិនមានអាការៈស្រវឹងនោះដែរ ហើយ លោកអះអាងថា មិនសូវចេះហូបស្រានោះ ទេ ។

ជុំវិញរឿងថ្នាក់ចរាចរណ៍ខាងលើនេះ មន្ដ្រីក្រសួងយុត្ដិធម៌រូបនេះបានបញ្ជាក់ថា មុនពេលកើតហេតុ លោកបើករថយន្ដតែ ម្នាក់ឯង ម៉ាកកាមរីបាឡែន ពណ៌ស្ក ពាក់ ស្លាកលេខ ភ្នំពេញ 2Q-9737ធ្វើដំណើរក្នុង ទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ស្រាប់តែដល់ចំណុចកើត ហេតុខាងលើ មុខទីស្ដីការគណៈរដ្ឋមន្ដ្រី រថយន្ដរបស់លោកស្រាប់តែបែកកង់មុខ ខាងស្ដាំ ពេលនោះបានរ៉េចង្កូតបន្ដិចឡើង ទៅលើឃឿន ប៉ុន្ដែ មិនបានជ្រុលល្បឿន ទៅបុកបង្គោលភ្លើង មុខខ្លោងទ្វារជ័យរបស់ ទីស្ដីការគណៈរដ្ឋមន្ដ្រីនោះទេ ពោលបង្គោល ភ្លើងស្ថិតនៅ ៤-៥ម៉ែត្រទៀត ។

លោក ភី ចិត្រ បានបន្ដទៀត ក្រោយពី លោកជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កម្លាំងនគរបាលចរាចរណ៍ជើងគោក បាន ស្ទូចរថយន្ដរបស់លោក ទៅការិយាល័យ ចរាចរណ៍ជើងគោក ដើម្បីពិនិត្យមើល និង ដោះស្រាយតាមនីតិវិធី ប៉ុន្ដែ ដោយពិនិត្យ ឃើញថា ករណីនេះមិនបានធ្វើឱ្យខូចខាត ទ្រព្យសម្បត្ដិសាធារណៈនោះ ខាងការិយា ល័យចរាចរណ៍ គ្រាន់តែធ្វើកិច្ចសន្យាប្រគល់ និងទទួលរថយន្ដ ត្រឡប់មកវិញគឺជាការ ស្រេច ។ ដោយឡែករថយន្ដរបស់លោក ក៏ មិនបានរងការខូចខាតធ្ងន់ធ្ងរនោះទេ ៕
Share on Google Plus
    Blogger Comment
    Facebook Comment