២នាក់ ស្លាប់ និង ៤នាក់ របួសធ្ងន់ស្រាល ដោយម៉ូតូ ២គ្រឿង ប៉ះគ្នា ហើយរថយន្តកិនថែម

ប្រភព៖ CEN
ភ្នំពេញ: មនុស្ស​២​នាក់ ស្លាប់​នៅនឹងកន្លែង និង​៤​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារ​ម៉ូតូ ២ គ្រឿង ប៉ះគ្នា ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ផ្សេងទៀត មកពី​ក្រោយ បុក ​រួច​កិន​ថែមទៀត​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោងជាង ៣ រំលងអធ្រាត្រ ឆ្លង​ចូល ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិតនៅ​តាមផ្លូវ​សហព័ន្ធរុស្ស៊ី ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ខាងមុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​
សពបុរសជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរ
​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1H.7686 បើកបរ និង​រួម​ដំណើរ​ដោយ​បុរស ៣​នាក់ បើក​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1T.7891 បើកបរ និង​មាន​អ្នករួមដំណើរ ៣​នាក់ (​ស្រី​២ ប្រុស​១) បើក​មក​ឆ្លងផ្លូវ ក៏​បុក​គ្នា​ពេញទំហឹង​។​

​ខណៈនោះ ក៏មាន​រថយន្ត​កូរ៉េ ដឹក​ទឹកកកមួយ​គ្រឿង ធ្វើដំណើរ​ពី​លិចទៅ​កើត មកដល់ បាន​បុក និង​កិន​មនុស្ស ២​នាក់ (​ប្រុស​) ស្លាប់​នៅនឹងកន្លែង​។ ចំណែក​មនុស្ស​ប្រុស​ស្រី ៤​នាក់ ផ្សេងទៀត រងរបួស​ធ្ងន់​ស្រាល ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​។

 រីឯ​រថយន្ត​កូរ៉េ បាន​បន្ថែម​ល្បឿន​បើក​គេច​បាត់​។​
​ម៉ូតូ​ទាំង ២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​៕V​/s
ម៉ូតូ២គ្រឿងរងការខូចខាតដោយសារគ្រោះថ្នាក់ចរាចរ
Share on Google Plus
    Blogger Comment
    Facebook Comment