ពេលដែល Jabari លេងបាន ហ្គេមនោះបានពិន្ទុ១៧ ហើយពេលនោះ Gary ក៏បានកញ្ឆក់ទូរស័ព្ទចេញពីដៃបងប្រុស ដោយសារតែខឹង បងប្រុង លេងហ្គេមបានពិន្ទុច្រើនជាងខ្លួន។
មិនត្រឹមប៉ុណ្ណោះ Gary ថែមទាំងយកកាំបិតមកចាក់សំលាប់បងប្រុសខ្លួន ឯងចំនួន១៧កាំបិត (ចាក់១៧កាំបិត តំណាង ពិន្ធុ១៧ ដែល Jabari លេងហ្គេមបាន) បណ្តាលអោយស្លាប់បាត់បង់ ជីវិតតែម្តង។
ក្រោយពី យកសំលាប់បងប្រុសហើយ Gary ក៏បានហៅទូរស័ព្ទទៅកាន់ប៉ូលីស រួចក៏បានសារភាពប្រាប់ ប៉ូលីសតែម្តង។
ក្រុមគ្រួសារបងប្អូនពូកគេទាំង២បដិសេធមិនព្រមទទួលការសំភាសន៍ពីអ្នកកាសែតឡើយ ហើយពេលនេះ Gary ត្រូវបានតុលាការចាប់ខ្លួនបញ្ចូនទៅកាន់តុលាការ។ តុលាការបានចោទ ប្រកាន់ Gary ពីបទមនុស្សឃាត និងត្រូវបានបញ្ចូនខ្លួនទៅកាន់មជ្ឈមណ្ឌលឃុំឃាំង Juvenile។


ប្រភព:Khmer-note
Blogger Comment
Facebook Comment