ផ្ទុះគ្រាប់បែកក្នុងរោងកុងអាសអាភាស សំលាប់មនុស្ស ១២នាក់

ប៉ាគីស្ថាន៖ កាលពីថ្ងៃទី១១ កន្លងទៅ មានហេតុការណ៍ផ្ទុះគ្រាប់ បែកមួយនៅក្នុងរោងកុងអាស អាភាសនៅក្នុងទីក្រុង Peshawar ភាគខាងជើងឆៀងខាងលិច ប្រទេសប៉ាគីស្ថាន បានសំលាប់មនុស្សយ៉ាងហោចណាស់១២នាក់។

 តាមប្រភព ពត៌មានបរទេសសូហាបានអោយដឹងថា ខណៈពេលដែល មនុស្សចំនួន៨០នាក់កំពុងតែទស្សនារឿងអាសអាភាសនៅ ក្នុង រោងកុន ពួកគេស្រាប់តែលឺសំលេងផ្ទុះដ៏ខ្លាំងមួយបន្លឺ ឡើងនៅក្នុងរោងកុន។

 គ្រាប់បែកដៃចំនួន៣គ្រាប់ត្រូវបាន ជនអនាមិកបោះចូលក្នុងរោងកុន ដែលបានបណ្តាលអោយ មនុស្ស១២ នាក់ស្លាប់បាត់បង់ជីវិត និង២៤នាក់ទៀតរងរបួស ធ្ងន់ស្រាល។

 រោងកុន Shama ជារោងកុន មួយដែលចាក់ បញ្ជាំងរឿងអាសអាភាសដោយបើកចំហ ដែលមនុស្សគ្រប់គ្នាអាចទិញសំបុត្រ ចូលទស្សនាបានដូចរឿងធម្មតាអញ្ចឹង ប៉ុន្តែអ្នកចូលទស្សនាត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើង។

nocinema-1392177091351
កន្លែងកើតហេតុ រោងកុន Shama

ប្រភព:Khmer-note
Share on Google Plus
    Blogger Comment
    Facebook Comment