តើមានហ្គេមល្បីៗណាខ្លះ ដែលលេចឈ្មោះក្នុងឆ្នាំ ២០១៣?
Hungry ObOb ជាហ្គេមដ៏ល្បីមួយ ដែលត្រូវយុវជនខ្មែរមួយក្រុមចាប់ផ្ដើមធ្វើកាលពីដើមឆ្នាំ ២០១៣ មកម្ល៉េះ។ ហ្គេមមួយនេះត្រូវ Microsoft ទទួលស្គាល់ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅលើ Windows Store។ Hungry ObOb ជាហ្គេមខ្មែរទីមួយ ក្នុងចំណោមហ្គេមជាង ១៦ ម៉ឺនហ្គេមផ្សេងទៀត ដែលមាននៅលើ Windows Store របស់ Microsoft។

Hungry ObOb
អ្វីគួរឲ្យចាប់អារម្មណ៍ ហ្គេមមួយនេះការរចនារូបភាពគួរឲ្យទាក់ទាញនិងដែលបង្កប់ដោយឥតន័យនិងខ្លឹមសារ ជាពិសេសបង្ហាញពីអត្តសញ្ញាណជាតិខ្មែរដូចជារូបភាពប្រាសាទអង្គរវត្ត និងទេសភាពស្រុកស្រែចម្ការរបស់ខ្មែរជាដើម។ហ្គេមរបស់ខ្មែរមួយទៀតគឺ Asva The Monkey។ ហ្គេមមួយនេះជាស្នាដៃរបស់ក្រុម Osja Studio និងដែលទទួលស្គាល់ទាំងថ្នាក់ជាតិនិងអន្តរជាតិ។
Asva The Monkey ធ្លាប់បានទៅចូលរួមពិព័រណ៍ហ្គេមអន្តរជាតិដ៏ធំ E3 នៅសហរដ្ឋអាមេរិកកាលពីចុងឆ្នាំ ២០១៣។ កាន់តែអស្ចារ្យហ្គេមរបស់ខ្មែរមួយនេះ ក៏ត្រូវបានគេជ្រើសរើសជាស្នាដៃដ៏អស្ចារ្យទាំង ៥ ក្នុងចំណោមស្នាដៃជាង ៣០ ដែលបានយកទៅចូលរួមនាព្រឹត្តិការណ៍ Demo Asean នៅតំបន់អាស៊ាន ដែលរៀបចំឡើងនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០១៣ នោះដែរ។

Asva The Monkey
Asva The Monkey ជាប្រភេទហ្គេមដែលបង្កប់លក្ខណៈល្បងប្រាជ្ញា ជាមួយរូបភាពដ៏រស់រវើក ដែលធ្វើឲ្យអ្នកកម្សាន្តលេងហើយ ជក់ចិត្តពីមួយវគ្គទៅមួយវគ្គ។ Asva The Monkey បង្ហាញពីវប្បធម៌ខ្មែរដូចជាការប្រើប្រាស់តួអង្គ ការរចនារូបភាពទេសភាពផ្សេងៗ រួមជាមួយការបញ្ចូលសាច់ភ្លេងដោយប្រើឧបករណ៍បែបខ្មែរ ដែលជាអត្តសញ្ញាណជាតិខ្មែរ។ទេពកុមារ ជាហ្គេមស្នាដៃកូនខ្មែរមួយទៀត ដែលទើបតែដាក់ឲ្យដំណើរការ ដោយយកលំនាំតាមហ្គេម Temple Run ដ៏ពេញនិយម។
ទោះបីហ្គេមខ្មែរមួយនេះ យក Concept តាមហ្គេមបរទេសពិតមែន ប៉ុន្តែបានឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរយ៉ាងពិតប្រាកដ តាមរយៈការប្រើប្រាស់តួអង្គ និងការរចនារូបភាពទេសភាពស្រុកស្រែចម្ការ ជាពិសេសប្រាសាទបុរាណដែលជាដួងព្រលឹងនិងជាមោទនភាពជាតិខ្មែរ។
សម្រាប់ហ្គេមនេះជាស្នាដៃរបស់ក្រុមសាស្ត្រាចារ្យនិងនិស្សិតសិក្សានៅវិទ្យាស្ថានស៊ីហ្គេក។

ក្រៅពីហ្គេមខាងលើនេះ តើមានហ្គេមណាទៀតដែល KNN មិនបានលើកឡើង ហើយដែលប្រិយមិត្តចង់ចែករំលែក។
ប្រភព:Sabay
Blogger Comment
Facebook Comment