ប្រភព:ដើមម្ភិល
ជនសង្ស័យម្នាក់ ក្នុងចំណោម បក្ខពួក ២នាក់ត្រូវ បានម្ចាស់ហាង ពន្លឺអង្គរ ដែលមានទីតាំង ស្ថិតនៅភូមិបែកចាន ឃុ ំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ប្ដឹង សមត្ថកិច្ចមូលដ្ឋាន ចុះមកចាប់ខ្លួនដោយ សារតែពួកគេជាប់ពាក់ព័ន្ធនឹងសកម្មភាព ប្រើប្រាស់ និងចាយលុយក្លែងក្លាយ ក្រោយ ពីថៅកែហាងគិតលុយថ្លៃផឹកស៊ី ។ អធិការនគរបាល ស្រុកអង្គស្នួល ខេត្ដ កណ្ដាល លោក មាន សំណាង បានថ្លែងឱ្យ ដឹងថា ជនសង្ស័យខាងលើត្រូវបានកម្លាំង សមត្ថកិច្ចមូលដ្ឋានរបស់លោក ចាប់ខ្លួន កាលពីវេលាម៉ោង ៨ និង២០នាទីយប់ ថ្ងៃ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងហាងកើត ហេតុខាងលើនេះ ។
លោក មាន សំណាង បានបញ្ជាក់ថា ជន សង្ស័យទី១ ឈ្មោះ ខេង ចាន់ផល ភេទ ប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល មុខរបរ ជាកម្មកររោងចក្រ និងទី២ឈ្មោះ ត្រេន ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅ និង មានមុខរបរ មិនពិតប្រាកដ ហើយជន សង្ស័យរូបនេះបាន និងកំពុងរត់គេចខ្លួន។ដោយឡែក ជនរងគ្រោះជាម្ចាស់ហាង ពន្លឺអង្គរ ឈ្មោះ ហៀង សុខងីម ភេទស្រី អាយុ ៤២ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ ។
អធិការនគរបាល ស្រុកអង្គស្នួលបានឱ្យ ដឹងថា មុនពេលកើតហេតុជនសង្ស័យទាំង ពីរនាក់ បានមកផឹកស៊ីនៅក្នុងហាងអស់ ចំនួន ២២០០០រៀល ពេលនោះជនសង្ស័យ បានឱ្យលុយក្លែងក្លាយក្រដាស ១ម៉ឺនរៀល ចំនួន ៣សន្លឹកដើម្បីគិតលុយ ហើយម្ចាស់ ហាងបានអាប់មកវិញ ចំនួន ៨០០០រៀល។
ក្រោយពីជនរងគ្រោះ ទទួលលុយជនសង្ស័យរួចមក ក៏មានការសង្ស័យថា ជា លុយក្លែងក្លាយ ក៏ប្រគល់លុយទាំងនេះទៅ ឱ្យជនសង្ស័យវិញ ដោយសុំដូរយកលុយថ្មី។
ពេលនោះ ជនសង្ស័យបានយកលុយដែល ទទួលពីម្ចាស់ហាង ទៅទិញផ្លែម្កាក់ពីក្មេង ស្រីម្នាក់ ដែលដើរលក់នៅក្នុងហាងចំនួន ២០០០រៀល ។
លោក មាន សំណាង បានបន្ដថា ដោយ សារតែគ្មានលុយអាប់ ក្មេងស្រីដើរលក់ ម្កាក់បានយកលុយរបស់ជនសង្ស័យទៅដូរ ជាមួយអ្នកផឹកស៊ីនៅក្បែរនោះ ស្រាប់តែ គេស្គាល់ថា គឺជាលុយក្លែងក្លាយទើបមាន ការភ្ញាក់ផ្អើល ក៏រាយការណ៍ប្ដឹងទៅសមត្ថ កិច្ចមូលដ្ឋាន ចុះមកកាន់កន្លែងកើតហេតុ ភ្លាមៗតែម្ដង ប៉ុន្ដែ ជនសង្ស័យម្នាក់ឈ្មោះ ត្រេន ដោយឃើញសភាពការណ៍មិនស្រួល បានរត់គេចខ្លួនបាត់ទៅ បន្សល់ទុកតែជន សង្ស័យខេង ចាន់ផល តែម្នាក់ឯង។
ក្រោយ ការចាប់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ច បានដកហូតលុយក្លែងក្លាយក្រដាស១ម៉ឺន រៀល ៥សន្លឹក លុយខ្មែរពិត ២១០០០ រៀល និងលុយដុល្លារ ១ដុល្លារ ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាល ស្រុកអង្គ ស្នួល ខេត្ដកណ្ដាល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសទៅតាម ផ្លូវច្បាប់ ៕
Blogger Comment
Facebook Comment