ប្រិយមិត្តភាគច្រើនប្រហែលធ្លាប់ឮពាក្យថា “Hack” ហើយ ក៏ប្រហែលមានការងឿងឆ្ងល់ដែរថា តើ Hacker អាច hack យក password របស់យើងដោយរបៀបណា?
ដូច្នេះថ្ងៃនេះ Sabay សូមបង្ហាញវិធីសាស្ត្រមួយចំនួនដែល Hacker ប្រើដើម្បី hack យកលេខកូដសំងាត់ម្ចាស់គណនីមួយចំនួនមកចែកជូនដល់ប្រិយមិត្តបានដឹង ក៏ដូចជាការក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្នផងដែរ។
១. Guessing

នេះគឺជាវិធីសាស្ត្រស្រាលមួយដំបូងគេបង្អស់ដែល Hacker យកមកប្រើ។ Hacker អាចព្យាយាម hack លេខសំងាត់ ដោយធ្វើការទស្សន៍ទាយទៅលើ៖ លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត និងឈ្មោះមនុស្សដែលអ្នកស្រឡាញ់ជាដើម។
ទោះជាយ៉ាងណា វិធីសាស្ត្រនេះពុំជាចំណុចកំពូលរបស់ hacker នៅឡើយ។
២. Dictionary Attack

ប្រសិន password របស់អ្នកជាពាក្យមានន័យស្ថិតក្នុង Dictionary ឬ file របស់ Hacker នោះ Hacker អាច hack យក Password បានដោយងាយ និងលឿនបំផុត។
៣. Brute-force attack

វិធីសាស្ត្រនេះអាច hack យកគ្រប់ password ទាំងអស់ ព្រោះជាការផ្ទៀងផ្ទាត់ password ដូចជា Number, Symbol, Special character អក្សរធំឬអក្សរតូច…. ប៉ុន្តែវាត្រូវការចំណាយពេលវេលាយូរណាស់អាស្រ័យប្រវែង និងការកំណត់ក្នុងប្រភេទតួអក្សរខុសគ្នាច្រើនដង។
៤. Phishing

គឺជាវិធីសាស្ត្រមួយដែល hacker ធ្វើការដាក់នុយ ដើម្បីអោយ User បញ្ចូលឈ្មោះគណនីនិងលេខសំងាត់របស់គេដោយខ្លួនឯង នៅលើគេហទំព័រក្លែងក្លាយ។
ជាក់ស្ដែងដូចរូបខាងលើនេះអីចឹង អ្នកមិនបានចាប់អារម្មណ៍ប្រកាដជាយល់ថាជាគេហទំព័រ Facebook ដូច្នេះក៏វាយបញ្ចូលព័ត៌មាន ឈ្មោះអ៊ីមែល ព្រមទាំង password មិនខាន។
តែផ្ទុយទៅវិញ ពុំមានជា Facebook នោះទេ សូមមើលលើរបារអាស័យដ្ឋាននោះនឹងឃើញឈ្មោះគេហទំព័រពិត។ ក្រោយពីបញ្ចូលព័ត៌មានលើគេហទំព័របញ្ឆោតនេះភ្លាម នោះនឹងបញ្ជូនទៅរក្សាទុកក្នុងឯកសាររបស់ hacker។
តើអ្នកធ្លាប់ស្គាល់វិធីសាស្ត្រណាមួយក្នុងចំណោម ៤ ខាងលើឬនៅ ឬស្គាល់ក្រៅពីនេះទៀត? ប្រិយមិត្តអាចចូលរួមចែករំលែក ដោយបង្ហាញពីចំណេះដឹងអំពីការ hack បានតាមប្រអប់ comment ខាងក្រោម។
ប្រភព:Sabay
ដូច្នេះថ្ងៃនេះ Sabay សូមបង្ហាញវិធីសាស្ត្រមួយចំនួនដែល Hacker ប្រើដើម្បី hack យកលេខកូដសំងាត់ម្ចាស់គណនីមួយចំនួនមកចែកជូនដល់ប្រិយមិត្តបានដឹង ក៏ដូចជាការក្រើនរំលឹកឱ្យមានការប្រុងប្រយ័ត្នផងដែរ។
១. Guessing

ទោះជាយ៉ាងណា វិធីសាស្ត្រនេះពុំជាចំណុចកំពូលរបស់ hacker នៅឡើយ។
២. Dictionary Attack

៣. Brute-force attack

៤. Phishing

ជាក់ស្ដែងដូចរូបខាងលើនេះអីចឹង អ្នកមិនបានចាប់អារម្មណ៍ប្រកាដជាយល់ថាជាគេហទំព័រ Facebook ដូច្នេះក៏វាយបញ្ចូលព័ត៌មាន ឈ្មោះអ៊ីមែល ព្រមទាំង password មិនខាន។
តែផ្ទុយទៅវិញ ពុំមានជា Facebook នោះទេ សូមមើលលើរបារអាស័យដ្ឋាននោះនឹងឃើញឈ្មោះគេហទំព័រពិត។ ក្រោយពីបញ្ចូលព័ត៌មានលើគេហទំព័របញ្ឆោតនេះភ្លាម នោះនឹងបញ្ជូនទៅរក្សាទុកក្នុងឯកសាររបស់ hacker។
តើអ្នកធ្លាប់ស្គាល់វិធីសាស្ត្រណាមួយក្នុងចំណោម ៤ ខាងលើឬនៅ ឬស្គាល់ក្រៅពីនេះទៀត? ប្រិយមិត្តអាចចូលរួមចែករំលែក ដោយបង្ហាញពីចំណេះដឹងអំពីការ hack បានតាមប្រអប់ comment ខាងក្រោម។
ប្រភព:Sabay
Blogger Comment
Facebook Comment