ធ្វើ​ឲ្យ​កុំ​ព្យូទ័រ​របស់​យើង​ដើរ​លឿន​ដោយ​មិន​ប្រើ​ប្រាស់​កម្មវិធីជំនួយ

ប្រភព:Khmer79
ប្រិយ​មិត្ត​ប្រ​ហែល​ជា​មាន​ចម្ងល់​ហើយ​ថា​ហេតុ​អ្វី​បាន​កុំព្យូទ័រ​ ប្រើ​ប្រាស់​យូរ​ទៅ​កាន់​តែ​យឺត​ទៅៗ។​ ឥលូវ​នេះ​ក្រុម​ការ​ងារ​ខ្មែរ​៧៩ យើង​បាន​នាំ​យក​វិធី​សាស្រ្ត​ងាយ​ៗ​ដើម្បី​ជួ​យ​ឲ្យ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​ប្រិយមិត្ត​ដើរ​បាន​លឿន​ឡើង​វិញ ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​កម្ម​វិធី​ជំនួយ​។
9853windows_faster.jpg


ជំហ៊ា​នទី១៖ សូម​ធ្វើ​ការ​បើក​ចូល​ទៅ​កាន់​ My Computer ដោយ​ប្រើ​ប្រាស់​ Shortcut ​ + E។ បន្ទាប់​មក​ប្រិយ​មិត្ត​នឹង​បាន​ឃើញ​ផ្ទាំង​មួយ​បង្ហាញ​មក​។ សូម​មើល​រូប​ខាង​ក្រោម​

ជំហ៊ា​នទី២៖ សូម​ធ្វើ​ការ​ Right Click ទៅ​លើ​ Drive C: បន្ទាប់​មក​សូម​ជ្រើ​ស​រើស​យក​ពាក្យ​ Properties។ សូម​មើល​រូប​ខាង​ក្រោម

     នៅ​ពេល​ដែល​ប្រិយ​មិត្ត​ចុច​លើ​ពាក្យ​ថា Properties នេះ​ហើយ​នោះ​វា​នឹង​បង្ហាញ​ឲ្យ​ឃើញ​នូវ​ផ្ទាំង​មួយ​ដែល​វា​ផ្ទាំង​របស់​ Properties ដូច​ក្នុ​ងរូប

ជំហ៊ា​នទី៣៖ សូម​ធ្វើ​ការ​ចុច​លើ​ពាក្យ​ថា​ Disk Cleanup។ ដូច​រូប​ខាង​ក្រោម​

     នៅ​ពេល​ដែល​ចុច​ហើយ​វា​នឹង​ធ្វើ​ការ​គណនា​បន្ទាប់​មក​វា​នឹង​បង្ហាញ​ផ្ទាំង​ Disk Cleanup របស់​ Drive C: ដែល​ចង់​ធ្វើ​ការ​សម្អាត។ សូម​មើល​រូប​ខាង​ក្រោម​

ជំហ៊ា​នទី៤៖ នៅ​ពេល​ដែល​វា​បង្ហាញ​មក​បែប​នឹង​សូម​ធ្វើ​ការ​ចុច​លើ​ពាក្យ​ថា​ Clean up System Files សូម​មើល​រូប​ខាង​ក្រោម។

     បន្ទាប់​ពី​បាន​ចុច​លើ​ពាក្យ​ Clean up System Files រួច​ហើយ​វា​នឹង​ធ្វើ​ការ​គណនា​ម្តង​ទៀតហើយ​វា​នឹង​បង្ហាញ​ផ្ទាំង​​ដូច​រូប​ខាង​ក្រោម​

ជំហ៊ា​នទី៥៖ នៅ​ពេល​ដែល​វា​បង្ហាញ​ផ្ទាំង​នេះ​ហើយ​សូម​ធ្វើ​ជ្រើ​ស​រើស​យក​ Files ដែល​យើង​ត្រូវ​លុប​ចោល​ បន្ទាប់​មក​សូម​ចុច​លើ​ពាក្យ​ថា​ OK តែ​ប្រ​សិន​បើ​ប្រិយ​មិត្ត​មិន​មាន​ភាព​ច្បាស់​លាស់​នោះ​ទេ​អាច​មើល​តាម​រូប ​បាន។

ចំណាំ៖ ប្រសិន​បើ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​មិន​បង្ហាញ​ពាក្យ​ថា​ Clean up System Files ទេ​ប្រិយ​មិត្ត​អាចធ្វើ​ការ​ជ្រើស​រើស​យក​តែ​ម្តង​ក៏​បាន​ដែរ។
     នៅ​ពេល​ដែល​ប្រិយ​មិត្ត​ចុច​ហើយ​វា​នឹង​ចេញ​ផ្ទាំង​មួយ​ទៀត​ដើម្បី​សួរ​ បញ្ជាក់​យើង​ថា​ចង់​លុប​ Files ទាំង​អស់​នេះ​ចោល​ឬ​ទេ? ដូច្នេះ​យើង​ត្រូវ​ចុច​លើ​ពាក្យ​ថា​ Delete Files។ សូម​មើល​រូប​ខាង​ក្រោម

នៅ​ពេល​ដែល​ប្រិយ​មិត្ត​ចុច​លើ​ពាក្យ​ថា​ Delete Files រួច​ហើយ​ប្រិយ​មិត្ត​គ្រាន់​តែ​ធ្វើ​ការ​រង​ចាំ​បន្តិច​វា​ជា​ការ​ស្រេច។

 នៅ​ពេល​ដែល​ប្រិយ​មិត្ត​ធ្វើ​ការ Cleanup វា​នឹង​ចូល​ទៅ​សម្អាត​នៅ​ក្នុង​ Folder មួយ​ដែល​មានឈ្មោះ​ថា​ Temp ដែល​ក្នុង​ Folder នេះ​វា​ផ្ទុក​នូវ​រាល់​ឯកសារ​ឬ​ក៏​កម្មវិធី​ដែល​យើង​បាន​បើក​ប្រើ​ប្រាស់​ ដើម្បី​ជា​បណ្តោះ​អាសន្ន​ប៉ុន្តែ​ក្នុង​រយៈ​ពេល​យូរ​ទៅ​វា​នឹង​ធ្វើ​ឲ្យ​ ម៉ាស៊ីន​កុំព្យូទ័រ​យើង​ដើរ​យឺត។ ការ​ Cleanup នេះ​គឺ​មិន​ធ្វើ​ឲ្យ​បាត់​បង់​ឯកសារ​របស់​យើង​នោះ​ទេ។


                                                                  



Share on Google Plus
    Blogger Comment
    Facebook Comment