កណ្តាល៖ករណីគ្រោះថ្នាក់ចរាចរ មួយកើតឡើងនៅម៉ោង ២០៖៣០នាទី យប់ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ ២ ភូមិស្រុកធំ ឃុំជើងកេប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កហេតុ ម៉ាកសាមយ៉ុង ពណ៌លឿង និង ម៉ូតូរងគ្រោះម៉ាក គុប៥០ ពណ៌ទឹកប៊ិច ដោយជនរងគ្រោះម្នាក់ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរបួសបាក់ជើង បញ្ជូនទៅមន្ទីរពេទ្យ ។
ហើយអ្នកទាំងពីរនាក់ ជាអ្នកធ្វើម្ហូបការ ស្នាក់នៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕


Blogger Comment
Facebook Comment