វីដេអូឃ្លីបដែលត្រូវបានគេបង្ហោះចូលបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីចង្វាក់រាំ និងក្បាច់រាំដ៏សិចស៊ីរបស់ក្រុមចំរៀង និងអ្នករាំប្រចាំតន្រ្តីខេត្តកំពត កំពុងធ្វើឲ្យកក្រើកបន្ទាប់ពីភ្ញៀវកិត្តិយសក្នុងមង្គលការមួយបង្ហោះចូលហ្វេសប៊ុក។
នារីអ្នករាំ និងច្រៀងដែលស្លៀកពាក់សិចស៊ី រាំកាច់ចង្កេះលេចលើខើចក្រោម បង្ហាញសាច់សខ្ចីបង្អួតភ្ញៀវកិត្តិយស ត្រូវបានអ្នកលេងហ្វេសប៊ុកជាច្រើនសាកសួរតៗគ្នាថា នាងឈ្មោះអី ហេតុអ្វីក៏មានរាងរៅស្អាតយ៉ាងនេះ?
ប៉ុន្តែអ្នកខ្លះក៏បានផ្តល់យោបល់ល្អៗដល់ក្រុមចំរៀងប្រចាំតន្ត្រីខេត្តនេះផងដែរ ដោយលើកឡើងថា គួរណាស់តែស្លៀកពាក់ឲ្យសមរម្យ ព្រោះនេះគឺជាពិធីមង្គលការ មិនមែននៅក្នុងក្លិបកំសាន្តនោះទេ។ ជាធម្មតានៅពិធីមង្គលការ មានទាំងក្មេងចាស់ប្រុសស្រីចំរុះ ដូច្នេះមិនគួរប្រើប្រាស់ការស្លៀកពាក់សិចស៊ី និងធ្វើហួសហេតុនោះទេ។
តាមការសង្កេត គេដឹងថា មិនថាតែក្រុមតន្រ្តីប្រចាំខេត្តកំពតនេះទេ ដែលកំពុងតែប្រើប្រាស់ភាពសិចស៊ីនៅតាមពិធីជប់លៀងមង្គលការ ដើម្បីទាក់ទាញភ្ញៀវកិត្តិយស មានក្រុមតន្ត្រីជាច្រើនទៀតកំពុងតែប្រព្រឹត្តិយ៉ាងព្រហើន ដោយគ្មានការអប់រំ រឺហាមឃាត់។
តើលោកអ្នកយល់យ៉ាងណាដែរ?
Blogger Comment
Facebook Comment