ប្រភព LookingTODAY
ពិភពលោក ៖ រូបិយវត្ថុ «yuan» របស់ប្រទេសចិន បានឡើងជំនួសដំណែងរូបិយវត្ថុ «Swiss franc» របស់ប្រទេសស្វីស ជារូបិយវត្ថុដែលគេប្រើប្រាស់ខ្លាំងជាងគេបំផុតទី៧ នៅលើពិភពលោក ក្នុងអំឡុងខែមករា ឆ្នាំ២០១៤នេះ ខណៈដែល ប្រាក់ដុល្លារនៅតែឈរលេខរៀងទី១ ដដែល។
នេះបើតាមអង្គការបម្រើការផ្ទេរប្រាក់ពិភពលោក ហៅកាត់ថា SWIFT ។
ខាងក្រោមនេះ គឺជាចំណាត់ថ្នាក់នៃរូបិយវត្ថុទាំង ១០ ដែលមានការចរាចរណ៍ ខ្លាំងជាងគេបំផុត នៅទូទាំងពិភពលោក ៖
១.រូបិយវត្ថុ ដុល្លារសហរដ្ឋអាម៉េរិក (USD)
២.រូបិយវត្ថុ អឺរ៉ូ (European euro)
៣.រូបិយវត្ថុ ផោន ចក្រភពអង់គ្លេស (UK pound)
៤.រូបិយវត្ថុ យេន ជប៉ុន (yen)
៥.រូបិយវត្ថុ ដុល្លារកាណាដា (Canadian dollar)
៦.រូបិយវត្ថុ ដុល្លារអូស្រ្តាលី (Australian dollar)
៧.រូបិយវត្ថុ យ័នចិន (Chinese yuan)
៨.រូបិយវត្ថុ ហ្រ្វង់ស្វីស (Swiss franc)
៩.រូបិយវត្ថុ ដុល្លារសិង្ហបុរី (Singapore dollar)
១០.រូបិយវត្ថុ ដុល្លារហុងកុង (Hong Kong dollar)
Blogger Comment
Facebook Comment