ទីភ្នាក់ងារព័ត៌មានរដ្ឋ៖ សាច់ញាត្តិ របស់អ្នកដំណើរ យន្តហោះ MH370 កំពុងហោះទៅកាន់កន្លែង យន្តហោះធ្លាក់

ប្រភព ដើមអម្ពិល
កូឡាឡាំពួរ៖ ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៤ នេះទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយដោយដកស្រង់សំដី ទីភ្នាក់ងារព័ត៌មានរដ្ឋ ប៊ណាមា ថា សាច់ញាត្តិ នៃអ្នកដំណើរ នៅលើយន្ដហោះ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី ដែលបានបាត់ដំណឹងនោះ ត្រូវបានគេយកទៅព្រលានយន្តហោះអន្តរជាតិ KL ដើម្បីធ្វើការហោះទៅទីតាំង នៃ កន្លែងយន្តហោះធ្លាក់នៅ ព្រឹកថ្ងៃអាទិត្យ ។

ទីភ្នាក់ងារព័ត៌មានរដ្ឋដដែលនេះបានដកស្រងសំដីថា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ និងភរិយា គ្រោងនឹងជួបសាច់ញាត្តិ ជនរងគ្រោះនៅព្រឹកបន្ទាប់ ។

 ច្រើនជា៣០ម៉ោងបន្ទាប់ពី ជើងហោះហើរ អន្តរជាតិ MH370 ពីទីក្រុងគូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំងដែលបាត់ខ្លួនពីអេក្រង់រ៉ាដា។ កន្លែងធ្លាក់របស់យន្តហោះ ប៊ូអ៊ីង777-200 មិនទាន់ត្រូវបានកំណត់នៅឡើយទេ។

ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីព្រឹកថ្ងៃអាទិត្យថា គ្មាន ភស្តុតាងនៃការបាក់បែកណាមួយ ត្រូវបានគេរកឃើញនោះទេ ហើយថាបេសកកម្មស្វែងរក និងជួយសង្គ្រោះ បានបន្តនៅឯសមុទ្រពេញមួយយប់ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងផ្នែក អាកាសនឹងបន្តនៅពេលថ្ងៃ ។

រដ្ឋាភិបាលម៉ាឡេស៊ីបានសម្តែងនូវការស្វាគមន៍និងថ្លែងអំណរគុណ សម្រាប់ជំនួយនិងកិច្ច សហប្រតិបត្តិការ ពីប្រទេស ចិន ហ្វីលីពីន សិង្ហបុរី វៀតណាម និងសហរដ្ឋអាមេរិក៕
Share on Google Plus
    Blogger Comment
    Facebook Comment