ប្រភព ដើមអម្ពិល
វ៉ាស៊ីនតោន៖ កងនាវិក របស់សហរដ្ឋអាម៉េរិក បាននិយាយនៅថ្ងៃសៅរ៍ ទី០៨ ខែមីនា ឆ្នាំ២០១៤ថា ខ្លួនបាន បញ្ជូននាវាចម្បំាងមួយគ្រឿង ដើម្បីទៅជួយរុករកយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេស ម៉ាឡេស៊ីមួយ គ្រឿង ដែលកំពុងបាត់ខ្លួនហើយ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី០៩ ខែមីនា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើក ឡើងរបស់កងនាវិកអាម៉េរិក ក្នុងវែបសាយរបស់ខ្លួនថា នាវាចម្បំាងប្រភេទ USS Pinckney បានបញ្ជូនដោយ ធ្វើដំណើរតាមដែនសមុទ្រនៃឈូងសមុទ្រភាគខាងត្បូង ប្រទេស វៀតណាម ដើម្បីជាជំនួយដល់ការរុករកយន្ត ហោះដែលបានបាត់ខ្លួននោះហើយ។
សូមបញ្ជាក់ថា យន្តហោះរបស់អាកាសចរណ៍ម៉ាឡេស៊ីមួយគ្រឿង ដែលកំពុងបាត់ដំណឹងនោះ ជាយន្តហោះ ប៊ូអ៊ីង ៧៧៧ ដឹកអ្នកដំណើរចំនួន ២៣៩នាក់ ដោយបានធ្វើដំណើរពីទីក្រុង កូឡាឡំាពួរ ឆ្ពៅទៅទីក្រុង ប៉េកំាង ប្រទេស និងបានបាត់បង់ការទាក់ទងកាលពីព្រឹកថ្ងៃសៅរ៍៕
Blogger Comment
Facebook Comment