ប្រភព ដើមអម្ពិល
ប៉េកាំង៖ ក្រុមអ្នកអ្នកជួយសង្រ្គោះ របស់ប្រទេសចិន បានខិតខំព្យាយាមអស់ ពីកម្លាំងកាយចិត្ត ក្នុងការស្វះស្វែងរកយន្តហោះដែលបានបាត់ខ្លួន របស់ប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញនេះ ហើយរដ្ឋាភិបាល ចិន បានបួងសួងឲ្យអ្នកនៅលើយន្តហោះ ទាំងអស់ជួបតែសំណាងល្អ និងសុវត្ថិភាពទាំងអស់គ្នា ។
អ្នកនាំពាក្យមកពីអាកាសចរណ៍ខាងលើ បានបញ្ជាក់ថា “រហូតមកដល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះ និងរុករក មិនទាន់កំណត់បានទីតាំងដែលយន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី បាត់ខ្លួននៅឡើយទេ ” ។
នេះជាការលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃអាទិត្យ នាទីក្រុងប៉េកាំង ដែលបានធ្វើឡើងប្រមាណ៣០នាទីមុននេះ ។
អ្នកនាំពាក្យបានបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវកំពុងធ្វើការកំណត់ទីតាំង នៃយន្តហោះដែលបបានបាត់នោះ ហើយនឹងបញ្ជូនសមាជិករបស់ពួកគេ ដើម្បីធ្វើការងារនេះនៅទីតាំងយន្តហោះឋិតនៅតែម្តង ៕
Blogger Comment
Facebook Comment