ប្រភព ដើមអម្ពិល
ភ្នំពេញ ៖ បុរសជនជាតិចិន សញ្ជាតិម៉ា ឡេស៊ីម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរផ្លូវភេទ និងការ ពារអនីតិជននៃស្នងការដ្ឋាននគរបាល រាជ ធានីភ្នំពេញ ឃាត់ខ្លួននៅវេលាម៉ោង ១១ និង៤០នាទីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០១៤ យោងតាមពាក្យបណ្ដឹងរបស់សាច់ ញាតិកុមារីរងគ្រោះម្នាក់ថា ជនជាតិចិនរូប នេះ បានទិញរូបនាងយកទៅរួមភេទចំនួន ៣ ដង ។
នាយការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ លោក កែវ ធា បានឱ្យដឹងថា ជនជាតិចិនរូប នេះ ឈ្មោះNg Kay Hwa ហៅ ឡៅហ័ង អាយុ ៤០ឆ្នាំ មុខរបរ ជាប្រធានសិប្បកម្ម កាត់ដេរមួយកន្លែង ស្នាក់នៅផ្ទះលេខ៩១១ ផ្លូវលេខ ១០១៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ត្រូវបានអញ្ជើញមកកាន់ការិយា ល័យ ហើយសុំគោលការណ៍ពីព្រះរាជអាជ្ញា រង ខៀវ ផល្លា ឃាត់ខ្លួនជននេះតែម្ដង ពី បទពេស្យាចារកុមារ និងរួមភេទជាមួយ អនីតិជន អាយុក្រោម ១៥ឆ្នាំ ។
លោក កែវ ធា បានបន្ដថា យោងតាម ពាក្យបណ្ដឹង របស់សាច់ញាតិក្មេងស្រីរង គ្រោះបានឱ្យដឹងថា ជនសង្ស័យរូបនេះបាន ឱ្យលុយទៅកុមារីរងគ្រោះឈ្មោះ អ.ស.ខ អាយុ ១៤ឆ្នាំ ទៅរួមភេទនៅផ្ទះសំណាក់ ចិន្ដាអង្គរ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានចំនួន ២ដង ដោយក្នុងមួយដងឱ្យលុយ ទៅកុមារីរងគ្រោះចំនួន ១០០ដុល្លារ ។
មន្ដ្រីនគរបាល ការិយាល័យប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជនបានឱ្យ ដឹងថា ក្រោយការសាកសួរជនរងគ្រោះ កាលពីឆ្នាំ ២០១៣ កន្លងទៅ ជនសង្ស័យ និងកុមារីរងគ្រោះបាននាំគ្នា ទៅផឹកស៊ីព្រម ទាំងច្រៀងខារ៉ាអូខេ នៅហាងឌីយ៉ាម៉ង់ ពេលនោះក៏ត្រូវគ្នា រួចហើយជនសង្ស័យ បានឱ្យលុយកុមារីរងគ្រោះចំនួន ៥០០ដុល្លារ ទៅរួមភេទនៅផ្ទះសំណាក់ខាងលើ។
ក្រោយ ពីទទួលបានពាក្យបណ្ដឹង ពីសាច់ញាតិកុមារី រងគ្រោះ ខាងសមត្ថកិច្ចបានអញ្ជើញមកសួរ នាំ ហើយឃាត់ខ្លួនតែម្ដង ។ បច្ចុប្បន្នជន សង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះ អាសន្ន នៅការិយាល័យប្រឆាំងការជួញដូរ មនុស្ស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។ គួរបញ្ជាក់ថា ក្មេងស្រីរងគ្រោះគឺជាបុគ្គ លិកបម្រើការងារ នៅក្នុងរោងសិប្ប កម្ម ខាងលើនេះ ៕
Blogger Comment
Facebook Comment