រថយន្តដ៏អស្ចារ្យនេះ ត្រូវបានផលិតឡើង ជាលើកដំបូង ដោយក្រុមហ៊ុន Les Shockley ក្នុងឆ្នាំ១៩៨៤ ហើយ ត្រូវបាន លោក Neal Darnell អាយុ ៦៤ឆ្នាំ បានទិញ និងជួសជុលវាឡើងវិញជាមួយកូនប្រុសរបស់គាត់ លោក Chris អាយុ ៣១ឆ្នាំ កាលពីឆ្នាំ២០១២កន្លងទៅ។
បច្ចុប្បន្នរថយន្ត Shockwave បានជាប់ឈ្មោះជារថយន្តដឹកទំនិញ ដែលមានល្បឿនលឿនជាងគេបំផុត នៅក្នុងបញ្ជី World Of Record ដោយអាចបើកបរបានដល់ទៅ ៣៧៦គីឡូម៉ែត្រក្នុង១ម៉ោង។ លោក Neal បានឲ្យដឹងថា «វាជាល្បឿនមួយដែលមិនគួរឲ្យជឿ ប៉ុន្តែអ្នកនឹងជឿវា នៅពេលដែលបានឃើញ»៕



Blogger Comment
Facebook Comment