បញ្ញត្តិករទូរ គមនាគមន៍កម្ពុជា ស្នើបណ្តាញព័ត៌មាន បញ្ឈប់ការផ្សាយ ព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស

ប្រភព:ដើមអម្ពិល
ភ្នំពេញ៖ បញ្ញត្តិករទូរគមនាគមន៍កម្ពុជា បាន បញ្ជាក់ថា នៅមានបណ្តាញព័ត៌មានមួយចំនួន បន្តធ្វើការផ្សព្វផ្សាយ ចោទប្រកាន់លើថ្នាក់ដឹកនាំ នៃបញ្ញត្តិករទូរគមនាគមន៍កម្ពុជា ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូរ មិន អាចទទួលយកបាននោះឡើយ។

 បញ្ញត្តិករទូរគមនាគមន៍កម្ពុជា បានទទូចស្នើឲ្យបណ្តាអង្គភាពព័ត៌មានទាំងនោះ  បញ្ឈប់ការផ្សព្វផ្សាយ និងធ្វើការកែតម្រូវឡើងវិញ បញ្ញត្តិករ ក៏បានបើកចំហរឲ្យអង្គភាពព័ត៌មានទៅជួបសម្ភាសន៍ ជាមួយបញ្ញត្តិករទូរគមនាគមន៍កម្ពុជា ដោយផ្ទាល់ថែមទៀតផង។

បញ្ញត្តិករទូរគមនាគមន៍កម្ពុជា តាមរយៈលិខិតថ្លែងអំណរគុណមួយច្បាប់ ដែលចេញផ្សាយកាលពីថ្ងៃទី៣ ខែមីនា  បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាញព័ត៌មានក្នុងស្រុកមួយចំនួន ដែលមានការទទួលខុស ត្រូវគោរពសច្ចធម៌ គោរពវិជ្ជាជីវៈ និង គោរពសិទ្ធិយល់ដឹងរបស់សាធារណជន ដោយបាន ចុះផ្សាយបំភ្លឺឡើងវិញ  នូវសេចក្តីបំភ្លឺរបស់ខ្លួន បញ្ឈប់នូវការយល់ច្រឡំពីសាធារណជន។

តែទោះបីជាយ៉ាងណា បញ្ញត្តិករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា នៅតែមានសារព័ត៌មានក្នុងស្រុក មួយចំនួន តូច មិនបានធ្វើការកែទម្រូវ និងបញ្ឈប់ការផ្សាយនោះទេ ហើយនៅតែបន្តការចេញផ្សាយធ្វើការ ចោទប្រកាន់លើ ថ្នាក់ដឹកនាំ នៃបញ្ញត្តិករទូរគមនាគមន៍ដដែលៗថា «ធ្វើអាជីវកម្មតាមបែបក្ខពួកនិយម បំផ្លាញចំណូលថវិកាជាតិ»។

បញ្ញត្តិករទូរគមនាគមន៍កម្ពុជា បានចាត់ទុកការផ្សាយរបស់សារព័ត៌មានទាំងអស់នោះថា ជាការចោទប្រ កាន់ខុស ពីការពិតធ្វើឲ្យខូចដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ នៃក្រសួងប្រៃសណីយ៍ និងទូរ គមនាគមន៍ និង បញ្ញត្តិករទូរគមនាគមន៍កម្ពុជា ដែលមិនអាចទទួលបានឡើយ។

តាមរយៈលិខិតដដែលនេះ បញ្ញត្តិករទូរគមនាគមន៍កម្ពុជា បានធ្វើការបដិសេធទាំងស្រុងនូវការចោទប្រ កាន់មាន លក្ខណៈមិនជាក់លាក់ខាងលើ ហើយបានបញ្ជាក់ថា បញ្ញត្តិករទូរគមនាគមន៍កម្ពុជា មិនមែនជា អង្គភាពធ្វើអាជីវ កម្មទេ គឺជានីតិបុគ្គល នៃនីតិសាធារណៈ ដែលបានទទួលសិទ្ធិពីរាជរដ្ឋាភិបាល មានស្វ័យភាពក្នុងការងារត្រួតពិនិ ត្យ និងគ្រប់គ្រងខាងផ្លូវបច្ចេកទេស និងរដ្ឋបាល លើការស្ថាបនា ការធ្វើប្រតិបត្តិការ ការផ្តល់ និងការប្រើប្រាស់ប ណ្តាញ និងសេវាទូរគមនាគមន៍។

លោខិតនេះ បានបញ្ជាក់ដោយសង្កាត់ធ្ងន់ថា « ថ្នាក់ដឹកនាំ នៃបញ្ញត្តិករទូរគមនាគមន៍កម្ពុជាទាំងអស់ ពុំបាន ប្រព្រឹត្តិខុសឆ្គងដូចការចោទប្រកាន់ខាងលើឡើយ។

 រាល់ការសម្រេចកិច្ចការនានា សុទ្ធតែធ្វើឡើង តាមឋានានុក្រម  និងតាមនីតិវិធីច្បាប់ ដែលបានកំណត់ក្នុងព្រះរាជក្រឹត្យ ហើយរបាយការណ៍ទូទាត់ថវិកា ប្រចាំឆ្នាំរបស់បញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា ត្រូវធ្វើសវនកម្មជារៀងរាល់ឆ្នាំ»។

បញ្ញត្តិករគមនាគមន៍ បានបញ្ជាក់ផងដែរថា កន្លងមកខ្លួនបានធ្វើវេទិកាសាធារណៈជាបន្តបន្ទាប់ ដើម្បីផ្តល់ឱកាស ឲ្យមន្រ្តីបុគ្គលិក បានបញ្ចេញមតិយោបល់ តិះទៀន កែលម្អ អំពីការគ្រប់គ្រង ដឹកនាំ និងការសម្រេចចិត្តនានា  របស់ថ្នាក់ដឹកនាំ នៃបញ្ញត្តិករទូរគមនាគមន៍កម្ពុជា។

បញ្ញត្តិករទូរគមនាគមន៍កម្ពុជា ក៏បានទទូចឲ្យបណ្តាញព័ត៌មានទាំងនោះ ធ្វើការកែតម្រូវឡើងវិញ សមស្របតាម គតិយុត្តិធម៌ និងច្បាប់ស្តីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា។ បញ្ញត្តិករទូរគមនា គមន៍កម្ពុជា នៅបាន ប្រកាសបើកចំហរឲ្យបណ្តាញព័ត៌មានទាំងនោះ ទៅជួបសម្ភាសន៍ដោយផ្ទាល់ជា មួយខ្លួនថែមទៀតផង៕

Share on Google Plus
    Blogger Comment
    Facebook Comment