ឃាត់ខ្លួន មុខសញ្ញា ចែកចាយ គ្រឿងញៀន២នាក់ នៅស្រុកម៉ាឡៃ

ប្រភព:ដើមអម្ពិល
បន្ទាយមានជ័យ៖ ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ធ នឹងសកម្មភាព ចែកចាយ គ្រឿងញៀន ត្រូវបានកម្លាំង នគរបាល ស្រុកម៉ាឡៃ ឃាត់ខ្លួន កាលពីវេលាម៉ោង ប្រមាណ ២៖៣០នាទី រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិចាន់គីរី ឃុំអូស្រឡៅ ស្រុកម៉ាឡៃ ។

មន្រ្តីនគរបាល ស្រុកម៉ាឡៃ បានឲ្យដឹងថា ក្រោយពីមានការណែនាំ ពីសំណាក់ លោកស្នងការ នគរបាលខេត្ត កម្លាំងនគរបាល បានធ្វើការស្រាវជ្រាវ ហើយឈានទៅ ដល់ការ ឃាត់ខ្លួន ជនសង្ស័យ២នាក់ ដោយរឹបអូសថ្នាំញៀន មួយគ្រាប់ផងដែរ។

មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយការសួរនាំ ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូន ទៅស្នងការដ្ឋាន នគរបាល ខេត្តដើម្បីចាត់ការ តាមផ្លូវច្បាប់៕
Share on Google Plus
    Blogger Comment
    Facebook Comment