ការសិក្សាស្រាវជ្រាវដែលគាំទ្រដោយរដ្ឋាភិបាលថៃបាននិយាយថា ជិតពាក់កណ្តាលនៃក្មេងស្រីជំទង់នៅខេត្តចំនួន៧នៅប្រទេសថៃ មានអត្រាខ្ពស់បំផុតនៃការមានផ្ទៃពោះ ដោយបានចាប់ផ្តើមរួមភេទនៅអាយុ១៦ឆ្នាំ ឬនៅអាយុក្មេងជាងនេះ ។
លោក Siriporn Jirawattanakul នាយកគ្រប់គ្រងមណ្ឌលស្រាវជ្រាវនិងបណ្តុះបណ្តាលយេឌ័រនិងសុខភាពស្ត្រីនៃសកលវិទ្យាល័យKhon Kaen នៅប្រទេសថៃ បាននិយាយថា ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងនៅខេត្តចំនួន៧ដែលមានអត្រាខ្ពស់បំផុតនៃក្មេងស្រីមានផ្ទៃពោះនៅឆ្នាំ២០១១។
អាជ្ញាធរព្យាយាមទប់កំណើនមានផ្ទៃពោះក្នុងចំណោមក្មេងជំទង់
ក្មេងស្រីមានផ្ទៃពោះសរុបចំនួន៣.១១៤នាក់ ត្រូវបានកត់ត្រាទុកនៅឆ្នាំ២០១១នៅតាមមន្ទីរពេទ្យក្នុងខេត្តចំនួន៧នេះគឺខេត្តKamphaeng Phet ខេត្តNakhon Ratchasima ខេត្តSamut Songkhram ខេត្តSamut Sakhon ខេត្តPrachuap Khiri Khan ខេត្ត Surat Thani និងខេត្ត Narathiwat ។
តាមការធ្វើបទសម្ភាសន៍ជាមួយក្មេងស្រីសិស្សសាលាចំនួន៤៥១នាក់និងនិស្សិតមួយចំនួនទៀតនៅខេត្តទាំងនេះ បានបង្ហាញថាក្មេងស្រីចំនួន២៩ភាគរយនៃក្មេងស្រីសិស្សសាលាទាំងនេះ បានជួបមិត្តប្រុសរបស់ពួកគេលើកទីមួយនៅអាយុ១៥ឆ្នាំ ហើយ១៧ភាគរយបានជួបមិត្តប្រុសរបស់ពួកគេលើកទីមួយនៅអាយុ១៤ឆ្នាំ។
បន្ថែមពីលើនេះ ២២,៥ភាគរយបាននិយាយថា ពួកគេបានចាប់ផ្តើមរួមភេទនៅអាយុ១៥ឆ្នាំ ខណៈដែល២២,៤ភាគរយ បាននិយាយថាពួកគេបានរួមភេទនៅអាយុ១៦ឆ្នាំ៕
Blogger Comment
Facebook Comment