សមត្ថកិច្ចចាប់ រថយន្តដឹកឈើ ប្រណីត ជាច្រើនម៉ែត្រគូប

ប្រភព ដើមអម្ពិល
មណ្ឌលគិរី៖ រថយន្តកែច្នៃមួយគ្រឿងដឹកឈើប្រណីត ពេញសង្ស័យអត់មានច្បាប់ដឹកចេញពីស្រុកអូររាំង ក្នុងតំបន់ ហាមឃាត់ត្រូវបានកម្លាំងសមត្ថកិច្ច ក្រុមប្រតិបតិ្តការនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហារផ្ទៃប្រចាំ ខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋានខេត្ត ចាប់បាននៅឃុំសែនមនោរម្យ ស្រុកអូររាំង កាលពីម៉ោង ៣ និង០៥នាទីទៀបភ្លឺថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤។

លោក សួស ប៊ុនលី ក្រុមប្រតិបត្តិការនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហារផ្ទៃប្រចាំខេត្តមណ្ឌលគិរី ឲ្យ ដឹងថា ដោយឃើញមានបទល្មើសខាងលើមានសកម្មភាពយ៉ាងអនាធិបតេយ្យ កម្លាំងរបស់លោក បានសហការ ជាមួយនគរបាលខេត្ត ព្រមទាំងមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ ក៏ឈានដល់ការ ឃាត់តែម្តង។

ប្រតិបត្តការចាប់រថយន្តដឹកឈើនេះ លោក សួស ប៊ុនលី មិនទាន់មានបានអត្ថាធិប្បាយឲ្យបានលំអិតពីចំនួនឈើ នៅក្នុងរថយន្តនៅឡើយទេ គ្រាន់តែបង្ហើបថា មានជាប្រភេទឈើធ្នង់ឡាំង៤ជ្រុងជាច្រើនដុំ មិនក្រោម១៥ម៉ែត្រគូប ឡើយ។

រហូតដល់ម៉ោង ១២ និង៣០ នាទីរសៀលថ្ងៃដដែលនេះ គេពុំទាន់បានបញ្ជូនរថយន្ត និងឈើទៅរដ្ឋបាលខណ្ឌព្រៃ ឈើមណ្ឌលគិរីនៅឡើយទេ។
លោក ញែម វ៉ាន់នី ស្នងការនគរបាលខេត្តបានឲ្យដឹងថា បទល្មើសខាងលើ ការិយាល័ជំនាញកំពុងរៀបចំឯកសារ ពាក់ព័ន្ធបទល្មើសខាងលើ ដើម្បីបញ្ជូនទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើចាត់ការទៅតាមនិតិវិធី៕
Share on Google Plus
    Blogger Comment
    Facebook Comment