សញ្ញា៦យ៉ាង បញ្ជាក់ថា មិត្តប្រុស ចង់រៀបការ ជាមួយអ្នក

ប្រភព LookingTODAY
ដើម្បីជួយដល់សុភាពនារីទំាងឡាយ ដែលចង់ដឹងពីដៃគូរបស់ខ្លួនថា រូបគេពិតជាចង់រៀបការរួមរស់ជាមួយ នាងពិតប្រាកដ ឬយ៉ាងណានោះ យើងសូមលើកយកនូវសញ្ញា៦យ៉ាងដែលបញ្ជាក់ថា ខាងប្រុសពិតជាចង់ រៀបការពិតមែន។

១.សន្សំលុយ និង បណ្តាក់ទុនសម្រាប់មុខរបរថ្ងៃអនាគត
វាមានភាពខុសគ្នារវាង ការសន្សំលុយសម្រាប់វិស្សមកាល និង ការសន្សំលុយសម្រាប់ទន្សនៈវិស័យ វែងឆ្ងាយសម្រាប់ ការកសាងនូវគ្រួសារមួយ។

 អ្នកនឹងអាច ស្វែងយល់ពីភាពខុសគ្នានេះបាន ដោយការ អង្កេតឲ្យបានដិតដល់ទៅលើ ការចាយវាយរបស់មិត្តប្រុសអ្នក និង ទម្លាប់នៃការសន្សំលុយរបស់គាត់ ។

 ប្រសិនបើមិត្តប្រុសរបស់អ្នក កំពុងសន្សំ លុយ ដើម្បីទិញផ្ទះថ្មីមួយ, ចំណាយប្រាក់ទិញធានារ៉ាប់រង ឬ ទិញ របស់របរប្រើប្រាស់ក្នុងផ្ទះ នោះអ្នកនឹងអាច កំណត់បានថា គាត់កំពុងរៀបចំផែនការក្នុងថ្ងៃ អនាគត សម្រាប់អ្នកទាំងពីរហើយ។

២. និយាយអំពីរឿងយកកូន
នេះអាចជាសញ្ញាមួយយ៉ាងប្រាកដថា មិត្តប្រុសរបស់អ្នកពិតជាប្រាថ្នា ចង់រៀបការនឹងអ្នកមែន នៅក្នុងថ្ងៃអនាគត។ បុរសគឺហាក់ នឹងមិនសូវចូលចិត្តនិយាយពីបញ្ហា នៃក្រុមគ្រួសារ និង កូននោះទេ លុះត្រាតែ ពួកគេពិតជាប្រាកដ ពីទំនាក់ទំនង នឹង ការតាំងចិត្តចំពោះនារីណាម្នាក់។ ការពិតដែលថា គាត់កំពុងនិយាយ ជាមួយអ្នកអំពីកូន នោះវា មានន័យថា គាត់បានសុបិន្តពីវាជាច្រើនដងរួចមកហើយ។

៣. ក្រសែភ្នែកពោរពេញទៅដោយក្តីស្រមៃជាមួយនឹងអ្នក
សន្មត់ថា អ្នកស្ថិតនៅក្នុងមង្គលការរបស់មិត្តភក្តិអ្នក ហើយអ្នកកំពុងសម្លឹងមើល នាងដើរនៅក្នុង កម្មវិធីនេះដោយ រីករាយ នឹងគិតថាថ្ងៃណាមួយអ្នកនឹងមានថ្ងៃនេះដែរ។

 ហើយប្រសិនបើពេលនោះ មិត្តប្រុសអ្នក ចាប់ដៃអ្នក ឬ ញាក់ភ្នែកដាក់អ្នកដោយសេចក្តីស្រលាញ់ ដូចជាការស្នើសុំ នោះវាអាចនឹង បង្ហាញជាក់បានថា គាត់ក៏ចង់ឃើញ អ្នកសិ្ថតនៅក្នុងសំលៀកបំពាក់ កូនក្រមុំដ៏ស្រស់ស្អាតបែបនេះ សម្រាប់ រូបគាត់ផងដែរ ។

៤. ណែនាំអ្នកទៅកាន់សមាជិកគ្រួសារទាំងអស់
មនុស្សប្រុស គឺហាក់នឹងមិនសូវ ចង់ណែនាំមិត្តស្រីរបស់ខ្លួនទៅកាន់ ក្រុមគ្រួសាររបស់ពួកគេទេ ដរាប ណាពួកគេពិត ជាបានតាំងចិត្តថា នឹងជ្រើសរើសយកនាងមែននោះ។

 ប្រសិនបើអ្នកបានស្គាល់សមាជិក ក្នុងក្រុមគ្រួសាររបស់គាត់ ស្ទើរតែទាំងអស់ហើយនោះ ឬ ក៏អ្នកតែងតែមានវត្តមាននៅក្នុង កម្មវិធីរបស់ ការជួបជុំរបស់គ្រួសារគាត់ នោះវាកាន់តែ បញ្ជាក់បានច្បាស់ទៀតថា គាត់ពិតជាបានកំណត់គោលដៅ នឹងក្លាយជាស្វាមីអ្នក ក្នុងពេលមិនយូរមិនឆាប់នេះទេ ។

៥. មិនសម្លឹងស្រីផ្សេងដោយក្រសែភ្នែកទាក់ទាញ
បុរសដែលមិនសូវយកចិត្តទុកដាក់ នឹងទំនាក់ទំនងរបស់គេនិងដៃគូ អាចនឹងមានក្រសែភ្នែករេចុះ រេឡើង និង អាច នឹង សម្លឹងទៅកាន់ស្រីផ្សេងដោយ ក្រសែភ្នែកទាក់ទាញនៅពេលដែលមិត្តស្រី របស់ ពួកគេ មិនបាននៅក្បែរខ្លួន។

 ប្រសិនបើមិត្តប្រុសអ្នក ហាក់ដូចជាមិនមាននូវ ចំណង់ចំណូលចិត្ត ចំពោះស្រី ផ្សេងទៀតទេ នោះអ្នកមិនត្រឹមតែអាច ចាកចេញពីភាពមន្ទិលសង្ស័យ និង ធូរស្បើយ ក្នុងអារម្មណ៍នោះទេ ប៉ុន្តែអ្នកនឹង ទទួលបាននូវសញ្ញាយ៉ាងច្បាស់ថា គាត់មិនខ្វល់នឹងនរណា ទាំងអស់ ក្រៅពីអ្នក។

៦. បង្ហាញសេចក្តីស្រលាញ់ចំពោះអ្នកក្នុងទីសាធារណៈ
តើមិត្តប្រុសរបស់អ្នក មានបានបង្ហាញនូវសេចក្តីស្រលាញ់ចំពោះអ្នក នៅចំពោះមុខមិត្តភក្តិរបស់គាត់ ឬ មនុស្សដទៃទៀតនោះទេ?

 តើគាត់មានបញ្ចេញនូវកាយវិការជិតស្និទ្ធចំពោះអ្នក ដូចជាការ កាន់ដៃ, ថើបអ្នកយ៉ាងលឿន ឬ ឱបអ្នកនៅក្នុងទីសាធារណៈដែរឬទេ? ប្រសិនបើគាត់បានធ្វើដូច្នេះមែន នោះវាមានន័យថា គាត់នឹងមិនខ្លាចនូវការ បង្ហាញប្រាប់ពិភពលោកថា អ្នកគឺជាមិត្តស្រីតែម្នាក់របស់គាត់ ។

 នេះគឺជាសញ្ញាដ៏ល្អមួយ ដែលគាត់ចង់ស្រែកប្រាប់ពិភពលោកនេះថា គាត់ពិតជាស្រលាញ់អ្នក ហើយវាត្រឹមតែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ មុនពេលដែលគាត់ត្រូវរៀបការនឹងការ ៕




Share on Google Plus
    Blogger Comment
    Facebook Comment