បើកម៉ូតូឡើងស្ពានជ្រោយចង្វា រួចលោតចូលក្នុងទន្លេបាត់

ប្រភព៖ CEN
ភ្នំពេញ: យុវជន​ពីរ​នាក់ បើក​ម៉ូតូឌុប​គ្នាឡើង​ស្ពាន​ជ្រោយចង្វា ពេលមកដល់​ពាក់កណ្តាល​ស្ពាន បាន​ឈប់​ម៉ូតូ ស្រាប់តែ​យុវជន​ម្នាក់ ជិះ​ពីក្រោយ ចុះ​ពីលើ​ម៉ូតូ លោត​ចូល​ទឹកទន្លេ លិច​បាត់ ចំណែក​អ្នកបើក​ម៉ូតូ គេចខ្លួនបាត់​។​

ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​អ្នកដំណើរ កាលពី​ម៉ោង ១២ រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ពាក់កណ្តាល​ស្ពាន​ជ្រោយចង្វា សង្កាត់​ជ្រោយចង្វា ខណ្ឌឫស្សីកែវ​។​

​បើតាម​សម្តី​បុរស​អ្នកដំណើរ​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នេះ គាត់​បានឃើញ​យុវជន​ពីរ​នាក់ បើក​ម៉ូតូ​អាយ​ខុន មិន​ចាំ​ពណ៌ និង​ស្លាក​លេខ បាន​បើក​ឡើង​ស្ពាន​ជ្រោយចង្វា ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ ខណៈ​មកដល់​ពាក់កណ្តាល​ស្ពាន គាត់​ក៏​ឈប់​ម៉ូតូ រើស​អីវ៉ាន់​។

 ភ្លាមនោះ ស្រាប់តែ​យុវជន អ្នករួមដំណើរ បាន​ចុះ​ពីលើ​ម៉ូតូ លោត​ចូល​ទឹក លិច​បាត់​តែម្តង ដោយ​មិនដឹង​អំពី​មូលហេតុ​។ ចំណែកឯ​យុវជន​ម្នាក់ទៀត ដែលជា​អ្នកបើក​ម៉ូតូ បាន​បើក​ម៉ូតូ​យ៉ាង​លឿន គេចខ្លួន​បាត់ស្រមោល​៕V/s
Share on Google Plus
    Blogger Comment
    Facebook Comment