បំណែកទ្វារ​យន្ដហោះ ដែលព័ត៌មាន​ផ្សាយថា​រកឃើញនោះ គឺជាការ​មិនពិត

ប្រភព ដើមអម្ពិល
CNN៖ បំណែកទ្វារយន្ដហោះ ដែលព័ត៌មានផ្សាយថា បានរកឃើញនោះ ត្រូវបានប្រភពព័ត៌មានផ្សេងៗបញ្ជាក់ថា ជាព័ត៌មានមិនពិត នេះបើយោងតាមព័ត៌មាន CNN ចេញផ្សាយនៅរសៀលថ្ងៃទី១០ មីនានេះ។

សូមជំរាបថា ប្រធានក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី បានថ្លែងកាលពីព្រឹកមិញថា បានរកឃើញបំណែកទ្វារយន្ដហោះមួយ ប៉ុន្ដែមិនបញ្ជាក់ថា ជារបស់យន្ដហោះម៉ាឡេស៊ីដែលបាត់ខ្លួននោះទេ។

ចំណែកម៉ាឡេស៊ី បានថ្លែងបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី១០ មីនានេះថា កម្ទេចកំទីយន្ដហោះ ដែលកងទ័ពជើងទឹកវៀតណាម បានរកឃើញកាលពីល្ងាចម្សិលមិញ មិនមែនជារបស់យន្ដហោះ ក្រុមហ៊ុនម៉ាឡេស៊ីដែលបានបាត់នោះទេ៕




Share on Google Plus
    Blogger Comment
    Facebook Comment