រូបថតតែមួយសន្លឹក ធ្វើអោយមនុស្ស លើពិភពលោក ស្រក់ទឹកភ្នែក

សង្គ្រាមបានធ្វើអោយមនុស្ស រស់នៅក្នុងពីភពងងឹត ក្រឡាប់ចាក់ និងរស់នៅដោយភាពភយ័ខ្លាច ជាពិសេសគឺកុមារ។ ក្មេងៗដែលកើតក្នុងសម័យសង្គ្រាម មិនដឹងថា តើជីវិតមួយនេះ វាពិបាកយ៉ាងនោះឡើយ គ្រាន់តែចេះ យំស្រែកពេលដែល លឺស្នូរគ្រាប់ បែកនិងគ្រាប់កាំភ្លើងផ្ទុះ។

 ជីវិិតក្នុងសម័យសង្គ្រាម មិនមានម្ហូបហូបចុកគ្រប់គ្រាន់ឡើយ សូម្បីតែការស្លៀកពាក់ ក៍មិនសំបូរដែរ មិនថានៅក្នុងប្រទេសណា ក៍ដូចប្រទេសណាដែរ។ ចំពោះរូបថតមួយសន្លឹក ធ្វើអោយមនុស្សលើពិភពលោក មានការស្រក់ ទឹកភ្នែកអាណិត ក្មេងតូចម្នាក់ ដែលស្រែកឃ្លាន និងមិនដឹងថា ម្តាយរបស់ខ្លួនបានស្លាប់បាត់ជីវិតឡើយ។

 រូបថតមួយនេះ វាមិនមានអាយុកាលយូរនោះឡើយ គឺវាត្រូវបានគេ ថតបាននៅក្នុង សង្គ្រាមស៊ីវិល ប្រទេស Syria ប្រមាណជាង៣ឆ្នាំមុន ហើយគេទើបតែ យកមកធ្វើការ បង្ហោះដើម្បីបង្ហាញពីអារម្មណ៍ម្តាយ ម្នាក់ដែលស្លាប់បាត់បង់ជីវិត ចោលកូនរបស់ខ្លួន ទាំងកូនកំពុងបៅទឹកដោះ ដោយមិនដឹងថា ម្តាយរបស់ខ្លួនបាត់បង់ជីវិតនោះឡើយ។

 ជាការពិតណាស់ ទឹកចិត្តម្តាយ ចំពោះកូន គឺធំធេងណាស់ មិនអាចកាត់ថ្លៃបាន សូម្បីតែជីវិតរបស់ខ្លួន ក៍ហ៊ានលះបង់អោយតែកូនបានសុខ ទន្ទឹមនឹងនេះដែរ ចំពោះទឹកចិត្ត ម្តាយដែរ ទន្ទឹងរង់ចាំ កូនត្រឡប់មកផ្ទះវិញ ក្នុងករណី យន្តហោះ MH370 ក៍ពិបាកមិនខុស ពីម្តាយម្នាក់នេះ ឡើយ។ យើងជាកូនត្រូវតែស្រលាញ់ថ្នាក់ថ្នម ម្តាយរបស់ខ្លួន អោយដល់ទីបំផុតនៃជីវិត៕

me-oi-con-doi-1395047790986

ប្រភព:khmer-note
Share on Google Plus
    Blogger Comment
    Facebook Comment