Minzy សមាជិក​ ក្រុម 2NE1 រំជួលចិត្ត​ពេលចូល មហាវិទ្យាល័យ​ថ្ងៃដំបូង

ប្រភព LookingTODAY
កូរ៉េ៖យោងតាមព័ត៌មាន បរទេសមួយ បានផ្សាយឲ្យដឹងថា តារាស្រី ដែលមានសម្រស់ស្រស់ ឆើតឆាយប្រចាំក្រុម 2NE1 បានបង្ហាញពីអារម្មណ៍ រំភើបយ៉ាងក្រៃលែង ពេលដែលបានចូល ក្នុងសកលវិទ្យាល័យ ថ្ងៃដំបូង។

នាង Minzy បានបង្ហោះពាក្យមួយឃ្លា នៅក្នុងប្រព័ន្ធបណ្តាញ ទំនាក់ទំនង Instagram បានសរសេរថា”Today, I have class! Study~. I’m a college student, haha. Teehee.”។

 ទាំងនេះបានបង្ហាញពី អារម្មណ៍សប្បាយចិត្ត ដែលបានចូលដល់ សកលវិទ្យាល័យ ជាថ្ងៃដំបូង។ Minzy បានចូលសិក្សានៅ សកលវិទ្យាល័យ Baekseok នៃប្រទេសកូរ៉េ។

គួរបញ្ជាក់ផងដែរថា នាង Minzy កើតក្នុងថ្ងៃទី ១៨ មករា ១៩៩៤ មានដើមកំនើតនៅ ទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង មានកម្ពស់ ១,៦២ ម៉ែត្រ ក្នុងផលិតកម្ម YG ដែលបានចូលរួម ក្រុម 2NE1 ក្នុងឆ្នាំ ២០០៩ ៕

Share on Google Plus
    Blogger Comment
    Facebook Comment