Windows XP បាន​ដល់ថ្ងៃ​អវសាន្ត

ប្រភព LookingTODAY
ក្រុមហ៊ុន Microsoft បានប្រកាសតាំងពីចុងឆ្នាំ ២០១៣ ថា ខ្លួននឹងបញ្ឈប់ ការដាក់ឲ្យប្រើប្រាស់ នូវប្រព័ន្ធដំណើរការ Windows XP នៅក្នុងខែមេសា។

១២ឆ្នាំ បានកន្លងផុត ថ្ងៃអវសាន្តរបស់ Windows XP ក៏បានមកដល់ ដោយកាលពីថ្ងៃទី០៨ ខែមេសា ម្សិលមិញនេះ ក្រុមហ៊ុន Microsoft បានប្រកាសជាផ្លូវការថា ខ្លួនឈប់ដាក់ឲ្យប្រើប្រាស់ នូវប្រព័ន្ធដំណើរការ Windows XP (ពពួក Windows ដែលមានអាជ្ញាប័ណ្ណ)។

យោងតាមការក្រុមអ្នក ជំនាញបានបង្ហាញឲ្យដឹងថា តាមពិតទៅក្រុមហ៊ុន Microsoft គ្រាន់តែបានបិទ Security Update ប៉ុណ្ណោះ សម្រាប់ព័ត៌មានរបស់ អ្នកប្រើប្រាស់មិនត្រូវ បានកាត់ផ្ដាច់នោះទេ។

ក្រុមហ៊ុន Microsoft ចង់ឲ្យអ្នកប្រើប្រាស់ទាំងអស់ ងាកទៅប្រើប្រព័ន្ធដំណើរការ Windows 8.1 ដែលជាជំនាន់ចុងក្រោយនៃ Windows៕


Share on Google Plus
    Blogger Comment
    Facebook Comment