នាវាអូស្ត្រាលី ចាប់បានរលកសញ្ញាថ្មី ចំនួន2ដែលគេ ជឿជាក់ថា ជាប្រអប់ខ្មៅរបស់យន្តហោះ MH370

ដោយយោងទៅតាម ប្រភពពត៌មាន ស៊ិនហួរបាន អោយដឹងថា នាវាអូស្ត្រាលី ដែលរុករកយន្តហោះ MH370 បានប្រទះរលកសញ្ញាថ្មីចំនួន 2 ហើយគេជឿជាក់ថា វាជារលកសញ្ញាដែលចេញពី ប្រអប់ខ្មៅរបស់យន្តហោះ ដែលមួយ ស្ថិតនៅផ្នែក កន្ទុយយន្តហោះ និងមួយទៀតស្ថិត នៅក្នុងកាប៊ីន អ្នកបើកបរយន្តហោះ។ មន្ត្រីអូស្ត្រាលី បានអោយដឹងថា ការសង្ស័យនេះ យើងកំពុងតែធ្វើការ ស្វែងរកសាកសព យន្តហោះ MH370 ជាបន្តខណៈពេល វាបានបាត់ខ្លួនអស់រយៈពេល មួយខែ រួចមកហើយ។ លោកបាន បញ្ជាក់ផងដែរថា ពួកយើងសង្ឃឹមថា រលកសញ្ញាថ្មី2 វាជាប្រអប់ខ្មៅ របស់យន្តហោះ ហើយការពិតនឹងត្រូវលាត ត្រដាងនាពេលឆាប់ៗ ថាមូលហេតុអ្វី បានជាយន្តហោះ MH370 នេះធ្លាក់ចូល សមុទ្រឥណ្ឌា។ តើការរុករក យន្តហោះ នៅបាតសមុទ្រឥណ្ឌា អាចរកឃើញយន្តហោះ MH370 នោះរឺយ៉ាងណា ? សូមតាមដានទស្សនា ពត៌មាននេះជាបន្តទៅទៀត ដើម្បីដឹងថា យន្តហោះពិតជាធ្លាក់ចូលសមុទ្ររឺយ៉ាងណា៕
ប្រភព khmer-note


1110129484_title0h1110133005_title0h
Share on Google Plus
    Blogger Comment
    Facebook Comment