ល្បិចចោរលួច iPad លឿនដូចផ្លេកបន្ទោល (មានវីដេអូ)

មិនថាឡើយទូរស័ព្ទដៃ រឺក៏ Tablet ម៉ាកល្បីៗដូចជា iPhone, Samsung រឺ iPad សុទ្ធតែ ជាចំណីរបស់ចោរនាពេលបច្ចុប្បន្ន នេះ។ ខាងក្រោមនេះគឺជាវីដេអូមួយបង្ហាញពីល្បិច ចោរលួច iPad នៅតាមផ្សារទំនើបលឿនដូចផ្លេកបន្ទោល ដែលយើង គ្រប់គ្នានឹកស្មានមិនដល់។

តាមរយៈវីដេអូបានបង្ហាញ អោយឃើញថា បុរសវ័យចំណាស់ម្នាក់កំពុងឈរកម្ម៉ង់ ទិញអាហារនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងប្រទេសម៉ាឡេស៊ី ខណៈពេលកំពុងកម្ម៉ង់ ទិញគាត់បានដក iPad របស់គាត់ចេញ ពីថង់យួរមួយមកប្រើ រួចក៏ដាក់ចូលទៅទិញ។

 ក្រោយមក មានចោរ២នាក់ ដែលម្នាក់ធ្វើល្បិចជាកម្ពប់ទឹកមកលើបុរស វ័យចំណាស់នោះ ដោយរវល់តែក្រលេកមកខោខ្លួនឯង មានចោរម្នាក់ទៀតបន្លំយក iPad ចេញពីថង់យួរ ហើយដើរចេញយ៉ាងលឿន។ នេះជាមេរៀនមួយសំរាប់អ្នក ដែលប្រើ iPad តាមទីសាធារណៈ ព្រោះល្បិចចោរយើងតាមមិនទាន់ឡើយ ដូច្នេះគប្បីត្រូវប្រយ័ត្នប្រយែង។ ចង់ដឹងថា សកម្មភាពចោរនោះលឿនកំរិតណា? ទស្សនាវីដេអូទាំងអស់គ្នា៖
ប្រភព Khmer-note

Share on Google Plus
    Blogger Comment
    Facebook Comment