ជម្លោះក្រុមក្មេងស្ទាវ ក្នុងពិធីរាំវង់ ឡើង ផ្ទះថ្មី ដេញកាប់គ្នា ស្លាប់និងរបួស

ប្រភព ដើមអម្ពិល
កំពង់ឆ្នាំង ៖ ជម្លោះក្រុមក្មេងស្ទាវនៅ ក្នុងភូមិ ពេលមានពិធីរាំវង់ធុងបាស់ ឡើង គេហដ្ឋានថ្មី បានក្លាយ ទៅជាអំពើឃាតកម្ម កាប់សម្លាប់និងពូថៅកាំបិត វាយនឹងដំបង បណ្ដាលឱ្យស្លាប់និងរងរបួស ឈាមហូរ ជោក ដីធ្វើឱ្យកម្មវិធីទាំងមូលប្រែពីសប្បាយទៅជា ទុក្ខសោក ។

ក្រុមក្មេងស្ទាវពីរក្រុម ម្ខាងមានគ្នាជាង ១០នាក់ បានឈ្លោះទាស់ទែងពាក្យសំដីរហូត ដល់ដេញវាយនិង កាប់ចាក់គ្នាយ៉ាងអនាធិប តេយ្យ រត់ប្រសេចប្រសាចនៅខាងក្រៅរោង កម្មវិធីបង្កឱ្យមាន ការភ្ញាក់ផ្អើល និងផ្អាកការ រាំលេងកំសាន្ដមួយរយៈសិន ហើយម្នាក់ៗ បាននាំគ្នាទៅមើលក៏ប្រទះឃើញយុវជនម្នាក់ ដេកស្លាប់ក្នុងថ្លុកឈាម ដោយសារតែដៃគូ ទំនាស់កាប់និងពូថៅ វាយនឹងដំបងលើខ្លួន ប្រាណ រងរបួសពេញ ។

យ៉ាងណាក៏ដោយ ពុំមានការចាប់ខ្លួនជន បង្កណាម្នាក់នោះឡើយ ក្រោយកើតហេតុ ពីព្រោះពួកគេទាំងពីរ ក្រុមបានបំបែកជួររៀងៗ ខ្លួនអស់ ។
ជម្លោះកាប់ចាក់និងដេញវាយគ្នាយ៉ាង អនាធិបតេយ្យខាងលើនេះ បានបង្កឱ្យមាន ការភ្ញាក់ផ្អើលកាល ពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅភូមិសេរី ឃុំខុនរ៉ង ស្រុក បរិបូរណ៍ ខេត្ដកំពង់ឆ្នាំង ដែល លទ្ធផលនៃ ជម្លោះនេះ បណ្ដាលឱ្យស្លាប់ម្នាក់និងរបួសជា ច្រើននាក់ ប៉ុន្ដែលោកអធិការនគរបាលស្រុក បរិបូរណ៍អះអាងថា ស្លាប់ម្នាក់និងរបួសម្នាក់ ប៉ុណ្ណោះ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បាននិយាយថា មុនពេលមានរឿងនេះកើត ឡើង ប្រជាពលរដ្ឋ នៅក្នុងភូមិសេរី លោក ភួង ហ៊ិន បានរៀបចំពិធីឡើងគេហដ្ឋានថ្មី ដោយយប់ឡើងជួលធុង បាស់ចាក់រាំលេង កំសាន្ដ ដើម្បីឱ្យភ្ញៀវចូលរួមបានសប្បាយរីក រាយរាំលេងកំសាន្ដ ប៉ុន្ដែនៅពេលដែល ក្រុម ភ្ញៀវកំពុងតែរាំច្រៀងយ៉ាងសប្បាយនោះ ស្រាប់តែមានការភ្ញាក់ផ្អើលនៅខាងក្រៅរោង នោះគឺការ ឈ្លោះប្រកែកគ្នារវាងក្មេងស្ទាវ ពីរក្រុម ម្ខាងជាង១០នាក់ ដេញវាយនិង កាប់ចាក់គ្នា ដោយពូថៅ កាំបិតនិង ដំបង ជាលទ្ធផល យុវជនម្នាក់ស្លាប់ក្នុងថ្លុកឈាម ដោយមានស្នាមកាប់និងវាយ លើដងខ្លួនរងរបួសជាច្រើនកន្លែង ។

អធិការនគរបាលស្រុកបរិបូរណ៍ លោក ជាង សុវណ្ណរិទ្ធ បាននិយាយថា ជនរងគ្រោះ ដែលស្លាប់ ក្នុង ជម្លោះហិង្សានេះមានឈ្មោះ លន់ ឈួន អាយុ២៦ឆ្នាំ រស់នៅភូមិដើមជ្រៃ ឃុំខុនរ៉ង ដោយឡែកអ្នករង របួសម្នាក់មិន ទាន់មានការបញ្ជាក់ពីអត្ដសញ្ញាណពីសមត្ថ កិច្ចនៅឡើយទេ ។
សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងទៀតថា ក្រោយមានអំពើដេញ វាយនិងកាប់ ចាក់គ្នាខាងលើនេះ គេបានឃើញ កម្លាំងសមត្ថកិច្ចចុះទៅជួយអន្ដរាគមន៍ ប៉ុន្ដែជនដៃដល់និង ខាងភាគីជនរងគ្រោះបានរត់គេចខ្លួនអស់ ពុំចាប់បាននរណាម្នាក់នោះ ឡើយ ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសមត្ថ កិច្ចប្រគល់ជូនទៅឱ្យក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី រីឯជនបង្ក សមត្ថកិច្ច បាននឹងកំពុងតាមចាប់ខ្លួន៕

Share on Google Plus
    Blogger Comment
    Facebook Comment