ការណាត់ជួបគ្នាតាមអ៊ីនធើណេតគួរធ្វើដូចម្តេចខ្លះទៅ?
អ្នកត្រូវតែធ្វើខ្លួនអោយមានសុវត្ថិភាពចាប់ពីពេលដែលអ្នក ចាប់ផ្តើមមើលឃើញពិភពនៃការជជែកគ្នាតាមអ៊ីនធើណេតរហូតដល់ការ ណាត់ជួបមុខគ្នាជាលើកដំបូងជាមួយនរណាម្នាក់។
មានរឿងពិសេសៗមួយចំនួនដែលអ្នកមិន គួរធ្វើខណៈពេលកំពុងតែណាត់ជួបគ្នាតាមអ៊ីនធើណេត ហើយក៏មានរឿងខ្លះដែលសំខាន់ក្នុងការអនុវត្តដែរ។ មិនត្រូវប្រាប់ជាព័ត៌មានផ្ទាល់ខ្លួន, កុំប្រាប់លេខទូរស័ព្ទ, ជួបគ្នានៅទីសាធារណៈជាលើកដំបូង និងសុំអោយ បង្ហាញរូបថតទើបនឹងថតថ្មី ឬយ៉ាងហោចណាស់ប្រាប់អ្នកអំពីរូបថតដែលចាស់ៗដែរ។
បើសិនជាអ្នកបានសាងនូវទិន្នន័យទំនាក់ទំនងមួយហើយ វាគួរតែធ្វើដំណើរក្នុងផ្លូវដ៏វែង មួយដើម្បីអោយប្រាកដថា អ្នកទទួលបានការណាត់ជួបគ្នាដ៏ល្អជាច្រើន។ ទិន្នន័យខ្លួនឯងនៅបន្តផ្ទាល់ និងវិជ្ជមានធ្វើអោយមនុស្សយល់ថា នេះគឺជាបុរស ឬស្ត្រីដែលគួរអោយអស់សំណើច។ មិនត្រូវបញ្ចូលជាឃ្លា ឬអក្សរបែបអវិជ្ជមានដូចជា “ខ្ញុំជាមនុស្សឯកកោ” ឡើយ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រខ្លះៗដែលអ្នកអាចធ្វើបានពេលណាត់ជួប គ្នាតាមអ៊ីនធើណិត។
បង្កើតជាទិន្នន័យទំនាក់ទំនងមួយ
ទិន្នន័យរបស់អ្នកគឺជាសមាសធាតុដ៏សំខាន់មួយក្នុងចំណោមពីរដែលនឹង កំណត់អោយដឹងថា តើគេអ៊ីម៉ែលអ្នកតាមសេវាកម្មណាត់ជួបគ្នាតាមអ៊ីនធើណេត ឬក៏អត់។ ដូច្នេះ យកល្អគួរតែប្រាកដថា ទិន្នន័យរបស់អ្នកនៅបន្តផ្ទាល់, រីករាយ និងវិជ្ជមាន។ ចូរចៀសវាងអ្វីៗដែលអវិជ្ជមានដូចជា ខ្ញុំជាមនុស្សឯកកោ, ខ្ញុំមិនជើងសោះថាខ្ញុំកំពុងតែធ្វើរឿងនេះទេ។ ចូរពិនិត្យទៅលើទិន្នន័យរបស់អ្នកផ្សេង និងកំណត់អោយដឹងថាអ្វីទៅដែលធ្វើអោយអ្នកចាប់អារម្មណ៍កាន់តែខ្លាំង ឬមិនសូវចាប់អារម្មណ៍។
បញ្ចូលរូបភាពទើបថតថ្មីៗ និងល្អៗ
វាមិនមែនជាការពិបាកទេក្នុងការមើលឃើញថា រូបភាពទិន្នន័យរបស់អ្នកគឺជារឿងសំខាន់ក្នុងសេវាកម្មណាត់ជួបគ្នា តាមអ៊ីនធើណិត។ រឿងដំបូងគេដែលនឹងទាក់ទាញការចាប់អារម្មណ៍អ្នកនោះគឺរូបថតតែម្តង។ នេះគឺជាផ្នែកមួយដ៏សំខាន់អំពីការមើលលើរូបសម្បត្តិមនុស្ស និងអ្វីដែលអ្នកបានសរសេរ។ អ្នកគួរតែមានការស្លៀកពាក់អោយបានស្អាតបាត និងពណ៌សម្លៀកបំពាក់ទៅតាមចរិតលក្ខណៈរបស់អ្នកផង។
សិក្សាពីវិធីសាស្ត្រធ្វើទំនាក់ទំនងអោយមានប្រសិទ្ធភាព
ចូរប្រាកដថា អ៊ីម៉ែលដំបូងដែលផ្ញើនោះគឺមានចំណាប់អារម្មណ៍គ្រប់គ្រាន់នឹងតបទៅ អោយគេវិញ។ អ្នកគួរតែសួរសំណួរតិចតួចដោយមិនខ្វល់ថាមានអ្វីនៅក្នុងទិន្នន័យ របស់គេឡើយ។ ចូរផ្តោតសំខាន់ទៅលើការចាប់អារម្មណ៍ និងអំពីទិន្នន័យជាងការប្រាប់អ្វីៗទាំងអស់អំពីអ្នកអោយគេដឹង។
បង្ហាញការគោរពជានិច្ច
មិនត្រូវបង្កើតជាកំហុសនៃការមិនបង្ហាញភាពគោរពគ្នាក្នុងពេល និយាយគ្នាឡើយ។ បើសិនជាអ្នកត្រូវការបិទអ៊ីនធើណេ វាក៏គ្មានអ្វីដែលធ្ងន់ធ្ងរខ្លាំងចំពោះការប្រាប់គេអោយដឹងដែរ៕
-----------------
ដកស្រង់ពី៖ គេហទំព័រសុខភាព (http://www.health.com.kh)
Blogger Comment
Facebook Comment