ប្រភព៖ CEN
បន្ទាយមានជ័យ: :បុរសម្នាក់ទំនងជាដើរពេលយប់ឆ្លងថ្នល់ត្រូវបានរថយន្តបុកដួល កិនដាច់ក្បាលចេញពីខ្លួន ហើយក្បាលនោះ ត្រូវបានបាត់ ទោះជាសមត្ថកិច្ចខំដើរកយ៉ាងណាក៏មិនឃើញដែរ។ហេតុការណ៍កើតឡើងនៅប្រហែលម៉ោង៣ជិតភ្លឺថ្ងៃទី៩ ខែមេសា នៅលើដងផ្លូវជាតិលេខ៥ ភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
តាមសាក្សីនិយាយថា ជិតភ្លឺ គេឮសូរសន្ធឹករថយន្តតែមិនបានចាប់អារម្មណ៍ថាបុកមនុស្សទេ។ប្រហែលម៉ោង៦ព្រឹកព្រលឹមស្រាងៗ ពេលអ្នកភូមិចេញមកថ្នល់ស្រាប់តែឃើញមានមនុស្សស្លាប់ ហើយដាច់ក្បាលបាត់ សល់តែខ្លួននៅកណ្ដាលផ្លូវជាតិ។
លោក អ៊ី សុខា អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះថ្នាក់ដោយចរាចរណ៍ស្លាប់នេះ មិនមានស្គាល់អត្តសញ្ញាណ ព្រោះដាច់ក្បាលបាត់សល់តែខ្លួនមិនអាចស្គាល់បានទេ។ រថយន្តបង្កហេតុនោះមិនបានដឹង ព្រោះកើតនៅពេលយប់ ហើយគេចបាត់។
លោកបានបន្តថា សាកសពជនរងគ្រោះថ្នាក់ចរាចរណ៍នេះ បានឲ្យសមត្ថកិច្ចជំនាញ និងភ្លុកយកទៅទុកនៅវត្តរតន៍និមិត្ត ដើម្បីរង់ចាំក្រុមគ្រួសារសាច់ញាតិនិងបូជា៕M/L
Blogger Comment
Facebook Comment