ក្រុងហាណូយ ៖ ជាមួយនឹងវិប្បដិសារី ចំពោះការថតរូបស្រាត តាមរបៀបស្រើបស្រាល នាង កាវ ធីលីញ តារាបង្ហាញម៉ូដ ជនជាតិវៀតណាម បានឱ្យដឹងថា រូបភាពបង្ហាញម៉ូដ បែបអាសអាភាសចុងក្រោយ របស់នាង ធ្វើឱ្យនាងមានបញ្ហានៅក្នុងក្រុមគ្រួសារ ព្រោះឪពុកមិនពេញចិត្ត ទោះបីជាម្តាយជួយលួងលោម និងបញ្ចុះបញ្ចូលគាត់ កុំឱ្យខឹងក៏ដោយ ។
នាង កាវ ធីលីញ បានថតរូបស្រាតជាមួយសេះ និងជាផ្នែកមួយ នៃពិធីបង្ហាញម៉ូដរបស់ខ្លួន ប៉ុន្តែឪពុកមិនពេញចិត្តទេ ។ ទោះជាយ៉ាងណាក៏ដោយ នាង កាវ ធីលីញ និយាយថា នាងមិនខ្វល់ទេ ព្រោះជាការងារ លើសពីនេះជាសិល្បៈ ដែលនាងពេញចិត្ត ហើយម្យ៉ាងទៀតបានប្រាក់ចំណូល ។ រូបអាសអាភាស ១០០ ភាគរយរបស់នាង ត្រូវបានផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ិនធើរណេត ជាភាសាវៀតណាម តាំងពីខែមីនា កន្លងមក ក្រោមសំទ្បេងរិះគន់ ពីមហាជន ដែលនាំឲ្យនាង ប្រុងប្រយ័ត្នជាងមុន ៕




Blogger Comment
Facebook Comment