បើក​ម៉ូតូ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ត្រូវ​រថយន្តបុក​ស្លាប់

ប្រភព CEN
កណ្តាល: ​បុរស​ម្នាក់​បើក​ម៉ូតូ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ត្រូវ​រថយន្តបុក​បណ្ដា​ល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។ រថយន្ត​បង្ក​ដែល​គេ​មិន​ស្គាល់​ម៉ាក បើក​គេច​បាត់​។​
​គ្រោះថ្នាក់​ចរាចរណ៍​នេះ នៅ​ថ្ងៃទី​១២ ខែមេសា​ឆ្នាំ​២០១៤ នៅ​ម៉ោង​ជិត​៧​យប់ នៅ​ចំណុច​លើផ្លូវ​ជាតិ លេខ ចន្លោះ​គីឡូ​២៧-២៨ ស្ថិតនៅ​ភូមិ​ត្រ​ពាំ​ឈើ​នាង ឃុំ​ពើក ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល​។
​ជនរងគ្រោះ ឈ្មោះ​ឡុង ប៊ុនលី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល​។ គាត់ បើក​ម៉ូតូ​ម៉ាកវ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1H 3510 គ្មាន​ពាក់មួក​ការពារ​សុវត្ថិភាព ម៉ូតូ​គ្មាន​កញ្ចក់ ហើយ​បើក​ឆ្លងកាត់​ផ្លូវ​ពី​ជើង​ទៅ​ត្បូង ត្រូវ​រថយន្តបុក​បណ្ដា​ល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។ រថយន្ត​មិន​ស្គាល់​ម៉ាក បើក​គេច​បាត់​។​
​ករណីនេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​រថយន្ត​បង្ក ដើម្បី​យក​មកដោះស្រាយ​តាមច្បាប់​៕​L


Share on Google Plus
    Blogger Comment
    Facebook Comment