ទោះបី​ឡាន​គេ​ដំឡើងថ្លៃ​បែបណា ក៏​ទៅ​ជួបជុំ​ក្រុមគ្រួសារ​បុណ្យចូលឆ្នាំថ្មី នៅ​ស្រុកកំណើត​ដែរ​

ប្រភព៖ CEN
ព្រះសីហនុ: កម្មករ កម្មការិនី​រោងចក្រ​រាប់ម៉ឺន​នាក់​បាននាំគ្នា​ចាក​ចេញពី​ខេត្ត​ព្រះសីហនុ​នៅ​ល្ងាច​ថ្ងៃទី​១២​ ខែមេសា​ឆ្នាំ​២០១៤​នេះ​។​
​ការចាកចេញ​រួម​ដោយ​វ៉ា​លី​ស​សំលៀកបំពាក់​សំពោងសំពាយ បានធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ជា​អន្លើៗ​តាម​ដងផ្លូវ​ជាតិ​លេខ​៤​។​

​កម្មការិនី​ម្នាក់​មានស្រុក​កំណើត​នៅ​ខេត្តកណ្តាល បាន​រៀបរាប់ថា ពួកគេ​ត្រូវបាន​រោងចក្រ​ឲ្យ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​ចំនួន​៥​ថ្ងៃ ដើម្បី​វិល​ទៅ​ស្រុកកំណើត ចូលរួម​អបអរ​បុណ្យចូលឆ្នាំថ្មី ប៉ុន្តែ​អ្វីដែល​ព្រួយបារម្ភ គឺ​សេវា​ធ្វើដំណើរ​ត្រូវបាន​ឡាន​ឈ្នួល​ឡើងថ្លៃ​។​
​កម្មការិនី​រូប​នោះបាន​បន្តថា ទោះបី​ឡាន​គេ​ដំឡើងថ្លៃ​បែបណា​? ក៏​ត្រូវតែ​វិលត្រឡប់​ទៅ​ស្រុកកំណើត​ដែរ​។ នោះ​ជាការ​ជួបជុំ​ក្រុមគ្រួសារ​៕ L
Share on Google Plus
    Blogger Comment
    Facebook Comment