សៀមរាប : ក្រុមការងារព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» និងអបអរសាទរ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ មមីឆស័ក ព.ស ២៥៥៧ ឈានចូល ព.ស ២៥៥៨ ត្រូវបានក្រុមការងារ ដែលមាន សហភាពសហព័ន្ធយុវជន កម្ពុជា (ស.ស.យ.ក) អាជ្ញាធរខេត្ត̸ក្រុង អាជ្ញាធរអប្សរា ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ជាច្រើនទៀត នោះ ត្រូវបានរៀបចំ និងត្រៀមរួចរាល់ហើយ ។
ការរៀបចំនោះមាន ការដាក់ភ្លើងបំភ្លឺ និងលម្អក្រុង ការរៀបចំសាងសង់ ជួសជុល និងសម្អាត់ ផ្លូវថ្នល់ ទីសាធារ ណៈ លំនៅដ្ឋាន វត្តអារ៉ាម សោភណភាពតាមដងស្ទឹង និងទីតាំង ដែលនឹងប្រារព្ធពិធីនៅតំបន់ប្រាសាទអង្គរវត្ត ប្រាសាទបាយ័នទីលានជល់ដំរី និងនៅទីតាំង មួយចំនួនក្នុងក្រុងសៀមរាប ដូចជា នៅតំបន់អង្គរ-ឃ្យុងយូរ តំបន់តាមដងស្ទឹងសៀមរាប និងតំបន់ ទេសចរណ៍ផប់ស្ទ្រីត ជាដើមនោះបានរួចរាល់ហើយ រហូតដល់ថ្ងៃទី១៣ មេសា នេះ ។
ចំពោះ ការរៀបចំ និងផែនការ ការពារ ធានាសុវត្ថិភាព សន្ដិសុខ និងសណ្ដាប់ធ្នាប់ សាធារណៈ ដើម្បីរក្សាការពារ សុវត្ថិភាព សន្ដិសុខ និងសណ្ដាប់ធ្នាប់នៃព្រឹត្តិការណ៍«អង្គរសង្ក្រាន្ត» ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាជ្ញាធរបានត្រៀមរៀបចំ កងកម្លាំងសមត្ថកិច្ច ប្រមាណជា ២ពាននាក់ ដែលមានកងកម្លាំងនគរបាល កងរាជ អាវុធហត្ថ កងកម្លាំងនគរបានលការពារបេតិកភ័ណ្ឌ កងកម្លាំងនគរបាលទេសចរណ៍ មន្ត្រីមន្ទីរសុខាភិបាល ផងដែរ ។
ហើយនៅក្នុងព្រឹត្តិការណ៍ ដែលមានន័យជាប្រវត្តិសាស្ត្រនេះ គ្រោងមានការចូលរួម ពីក្រុមគ្រួសារយុវជន សហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រ ចិត្តជាច្រើនពាន់នាក់ និងមានការចូលរួមសម្ដែង ពីក្រុម សិល្បៈករ សិល្បៈការនីល្បីៗរបស់ព្រះរាជាណាចក្រកម្ពុជា ទាំងបុរាណទាំងសម័យ ជាច្រើន នាក់ផងដែរ ។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍«អង្គរសង្ក្រាន្ត» គឺមានកម្មវិធី ភូមិខ្ញុំ ល្បែងប្រជាប្រិយ ក្បាច់គុន ល្បុក្កតោ របាំប្រពៃណី បច្ចេកទេសសិលាឋាន ពិព័រណ៌ពាណិជ្ជកម្ម ពិព័រណ៌សិប្បកម្ម និងម្ហូបអាហារខ្មែរ គោមបណ្ដែត ទឹកនិងផលិតផល ស.ស.យ.ក ។ សម្រាប់កម្មវិធីខាងសាសនា មានពិធីបួងសួង ពិធីទទួល ទេវតាឆ្នាំថ្មី ពិធីស្រង់ ព្រះ ពិធីទៅវត្ត ពូនភ្នំខ្សាច់។ ចំពោះផ្ទាំងទស្សនីយភាព គឺមាន ពិធីបើកព្រឹត្តិការណ៍ អង្គរសង្រ្កាន្ដ មហោស្រប សិល្បៈបុរាណ “ព្រះសុធន និងនាងកែវមនោហ៍រា” ពិធីដង្ហែក្បួនអង្គរសង្ក្រាន្ដ និងការប្រគុំតន្ដ្រី អង្គរសង្ក្រាន្ដ ផងដែរ ៕



















Blogger Comment
Facebook Comment