-------------------------
កាលពីពេលកន្លងទៅ ស្ថានទូតកូរ៉េខាងជើងបានគំរាមហាង កាត់សក់មួយកន្លែងនៅក្នុង ទីក្រុង London ចក្រភព អង់គ្លេស ដោយសារតែហាងកាត់សក់នេះបានយកចំអកឡកឡឺយចំពោះ រូបលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ដោយយក រូបភាពរបស់លោក បិទមុខ ជាមួយពាក្យឌឺដងដាក់ម៉ូដសក់ របស់លោក។
មេដឹកនាំ គីម ជុងអ៊ុន បានបញ្ជា អោយភ្នាក់ងារ របស់ខ្លួននៅស្ថានទូតក្នុងទីក្រុង London អោយម្ចាស់ហាង កាត់សក់ ដែលមានទីតាំងនៅសង្កាត់ Ealing ដកផ្ទាំង រូបភាពនោះចេញ។ ក្រោយពីមេដឹកកូរ៉េខាងជើងតំរូវអោយ សិស្សប្រុស ទាំងអស់កាត់សក់តាមម៉ូដរបស់ខ្លួនមកនោះ នាពេលកន្លងទៅ អ្នកកាត់តម្នាក់បានយករូបភាពតារា អង់គ្លេសជាច្រើនរូបមកធ្វើការកាត់តជាមួយម៉ូដសក់ របស់លោក គីម ជុងអ៊ុន។ តើតារារូបណា ដែលសាកសមនឹងម៉ូដសក់របស់លោក គីម ជុងអ៊ុន ជាងគេ?
 
  
  
  
  
 
 

Blogger Comment
Facebook Comment