ប្រភព ថ្មីៗ
------------
ប្រធានអង្គការសន្ធិសញ្ញាអាត្លង់តិចខាងជើងហៅកាត់ថា NATO កាលពីថ្ងៃអង្គារបានព្រមានបរុស្ស៊ីប្រឆាំងនឹងការអន្តរាគមន៍បន្ថែមទៀតទៅលើអ៊ុយក្រែន តាមរយៈការជំរុញឲ្យទីក្រុងម៉ូស្គូដកថយ ក្រោយពីក្រុមយោធាគាំទ្ររុស្ស៊ី បានរឹបអូសយកអគាររដ្ឋាភិបាលក្នុងទីក្រុងជាច្រើននៅតំបន់ភាគខាងកើត។
លោក Anders Fogh Rasmussen បានប្រាប់អ្នកយកព័ត៌មានថា៖ «ការឈ្លានពានដោយខុសច្បាប់របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន គឺជាការរំលោភដ៏ធំបំផុតចំពោះសន្តិសុខរបស់អឺរ៉ុបក្នុងជំនាន់មួយ»។ លោកបានឲ្យដឹងនៅទីក្រុងប៉ារីស ដែលជាកន្លែងលោកកំពុងតែចូលរួមសិក្ខាសាលាមួយនៅលើការកែទម្រង់អង្គការណាតូនោះ បាននិយាយថា៖ «ខ្ញុំជំរុញឲ្យរុស្ស៊ីដកថយ និងមិនត្រូវពង្រីកធ្វើឲ្យស្ថានភាពរីកកាន់តែធំនៅតំបន់ភាគខាងកើតអ៊ុយក្រែនឡើយ»។
លោក Rasmussen បានបន្ថែមថា៖ «ប្រសិនបើរុស្ស៊ីចង់ធ្វើអន្តរាគមន៍ក្នុងអ៊ុយក្រែន វានឹងក្លាយកំហុសជាប្រវត្តិសាស្ត្រមួយ។ វានឹងផ្តល់ផលវិបាកជាបន្តបន្ទាប់សម្រាប់ទំនាក់ទំនងរបស់យើងជាមួយនឹងរុស្ស៊ី ហើយវានឹងកាន់តែធ្វើឲ្យរុស្ស៊ីមានភាពឯកោ»។ ក្នុងការថ្លែងសន្ទរកថាមួយនៅក្នុងសិក្ខាសាលានេះ លោក Rasmussen បានអំពាវនាវយ៉ាងពិសេសដល់រុស្ស៊ីឲ្យដកកងកម្លាំងរបស់ខ្លួនចេញពីបន្ទាត់ព្រំដែនជាមួយរបស់អ៊ុយក្រែន៕
Blogger Comment
Facebook Comment