ក្រឡាប់​នាវា​ដឹកសិស្ស អ្នកស្លាប់​កើនឡើង ១០នាក់, បញ្ជូន​នាវាធំ ៣គ្រឿង ជួយសង្គ្រោះ

ប្រភព ដើមអម្ពិល
-------------------
(កូរ៉េខាងត្បូង)៖អ្នកស្លាប់កើនឡើង ១០នាក់ ក្នុងហេតុការណ៍ក្រឡាប់នាវាដឹកសិស្ស នៅដែនសមុទ្រ កូរ៉េខាងត្បូង នេះបើតាមព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងចេញផ្សាយ នៅម៉ោង ៨៖៤៤នាទីយប់ ថ្ងៃទី ១៧ ខែមេសា នេះ។

នាវាធំៗចំនួន ៣គ្រឿង រំពឹងថា នឹងមកដល់កន្លែងកើតហេតុ នៅព្រឹកថ្ងៃ សុក្រ ទី១៨ ខែមេសា ស្អែកនេះ ដើម្បីចូលស្រោចស្រង់ កប៉ាល់ Sewol ដែលក្រឡាប់លិច នៅដែនសមុទ្រកូរ៉េខាងត្បូង ។

តាមការឲ្យដឹងពីកងទ័ពជើងទឹក កូរ៉េខាងត្បូងបញ្ជាក់ថា យន្តហោះចំនួន ២៩គ្រឿង និង នាវាជួយសង្គ្រោះចំនួន ១៧១ គ្រឿង បាននឹងកំពុងជួយសង្គ្រោះ និងរកស្វែងជនរងគ្រោះ, ហើយនៅថ្ងៃ ព្រហស្បត៌្ត នេះ ក្រុមអ្នកមុជទឹកបានទទួលបរាជ័យ ក្នុងការស្វែងជនរងគ្រោះ ដែលកំពុងបាត់ខ្លួនក្រោមនាវាដែលលិច ដោយសារបញ្ហាអាកាសធាតុ មានភ្លៀង និងរលកខ្លាំង ៕
Share on Google Plus
    Blogger Comment
    Facebook Comment