ម្ហូបអាហារ មានតម្លៃថ្លៃ នៅក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ

---------------------
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរ ទៅកំសាន្តនានា នៅខេត្តដែលសំបូរ តំបន់ទេសចរណ៍ នាឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានធ្វើការរអ៊ូរទាំជាខ្លាំង ដោយសារតែ តម្លៃម្ហូបអាហារមាន តម្លៃថ្លៃខុសពីថ្ងៃ ធម្មតាមួយទ្វេជាពីរ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលមានរយៈពេល៣ថ្ងៃ ដែលជាពេល វេលាសម្រាក់របស់ ប្រជាពលរដ្ឋខ្មែរ ហើយក៏ជាឱកាសសម្រាប់ ដំណើរកំសាន្ត ទៅកាន់រមណីយដ្ឋាននានា ប៉ុន្តែជាការកត់សំគាល់ រៀងរាល់ឆ្នាំម្ហូប អាហារមាន តម្លៃថ្លៃមួយទ្វេជាពីរខុសពីថ្ងៃធម្មតា ជាក់ស្តែងនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ទាំងម្ហូបអាហារ កន្លែងស្នាក់នៅដូចជាសណ្ឋាគារ និងផ្ទះសំណាក់ជាដើម មានតម្លៃថ្លៃកប់ពពក។

ប្រជាពលរដ្ឋម្នាក់ដែលធ្វើដំណើរ កំសាន្តខេត្តព្រះសីហនុ បានឲ្យដឹងថា រូបគាត់និងក្រុមគ្រួសារ បានទៅលំហែ កាយ នៅខេត្តមួយនេះ ហើយក៏បានចូលទៅញ៉ាំ អាហារនៅក្នុង ហាងដែលជាប់ឆ្នេរសមុទ្រ ដោយបានកុម្មង់ម្ហូប ជាច្រើនមុខ ហើយនៅពេល គិតលុយស្រាប់តែ មានតម្លៃថ្លៃ ខុសពីសព្វមួយដង ក្នុងនោះពួកគាត់ក៏បាន នាំគ្នា មើលវិក័យប័ត្រ ដោយបានឃើញតម្លៃទឹកត្រីមួយចាន មានតម្លៃ៤ពាន់រៀល ដោយម្នាក់ៗមានការភ្ញាក់ផ្អើល គ្រប់គ្នាចំពោះតម្លៃមួយនេះ។

ចំណែកឯខេត្តសៀមរាប វិញក៏ត្រូវបានក្រុមប្រជាពលរដ្ឋ ត្អូញត្អែផងដែរដោយសារតម្លៃសណ្ឋាគារ និងផ្ទះសំណាក់ ឡើង ថ្លៃខ្ពស់ត្រដែត។
សូមបញ្ជាក់ថា នៅពេលមុនពេលបុណ្យចូលឆ្នាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បាន ប្រកាសអំពាវនាវ ឲ្យម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារកុំតម្លៃថ្លៃពេក ព្រោះប្រជាពលរដ្ឋ ជាច្រើន ត្រូវធ្វើ ដំណើរកំសាន្តទៅកាន់ រមណីយដ្ឋាននានា ៕

Share on Google Plus
    Blogger Comment
    Facebook Comment