លក់ប្អូនស្រី​កំពុងមាន​ផ្ទៃពោះ​៧ខែ​ ឲ្យ​ទៅបម្រើ​គេ​ដូចទាសករ

នីហ្សេរីយ៉ា: ថ្មីៗនេះមាន រឿងហេតុជាច្រើន បានកើតឡើងនៅក្នុង ប្រទេសនីហ្សេរីយ៉ា ដោយស្ត្រីម្នាក់ បានធ្វើដំណើរ ទៅកាន់ប៉ុស្ដិ៍ប៉ូលីសក្នុងរដ្ឋ Ogun ប្តឹងពីបទបងស្រី របស់ខ្លួន បានលក់រូបគេ ដែលកំពុងមាន គភ៌ក្នុងផ្ទៃ៧ខែ ឲ្យទៅនៅបម្រើគេ ដូចជាទាសករ។

ក្រោយពីមានការប្តឹង ពីស្ត្រីឈ្មោះ Jennifer Ogbonna ប៉ូលីសបានធ្វើការស៊ើប អង្កេតលើប្តីប្រពន្ធ ពីរនាក់ដែលជាប់ពាក់ព័ន្ធ នឹងការជួញដូរមនុស្ស ហើយដែលបាន ចំណាយប្រាក់ទៅឲ្យ បងស្រីនាង Ogbonna ចំនួន N100 000 ស្មើនឹង $616។

 Ogbonna និយាយថា បងស្រីបានប្រាប់នាងថា នាំនាងទៅធ្វើការ នៅក្នុងរដ្ឋមួយ ផ្សេងទៀត ពីកន្លែងរស់នៅ ដើម្បីរកប្រាក់ ជួយគ្រួសារ ហើយនាងក៏យល់ព្រម ទៅជាមួយបុរសម្នាក់ ប៉ុន្តែនៅ ពេលទៅដល់ផ្ទះ គេប្រើនាងដូចជា ទាសករដាច់ថ្លៃ។ ម្ចាស់ផ្ទះពីរនាក់ប្តីប្រពន្ធ នោះជជែកគ្នា បម្រុងនឹងលក់កូននាង ដែលប្រុងនឹងកើតទៀតផង។

Ogbonna បានសុំពួកគេត្រឡប់ មកផ្ទះវិញ ប៉ុន្តែមិនត្រូវបានគេ អនុញ្ញាតទេ ព្រោះនាងគ្មានលុយលោះខ្លួន សំណាងល្អ ដែលនាងបាន រត់គេចខ្លួនរួច ហើយទៅប្តឹងប៉ូលីស។ ពីរនាក់ប្តីប្រពន្ធ ដែលបានទិញ នាងពីបងស្រីនោះ ត្រូវបានប៉ូលីស ចាប់ខ្លួនផងដែរ៕

Share on Google Plus
    Blogger Comment
    Facebook Comment