៣ថ្ងៃ ក្នុងឱកាស បុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរ ជាតិ អន្តរជាតិ ចូលទស្សនា រមណីយដ្ឋាន ទឹកជួរកាំពី មានជិត ៣ម៉ឺននាក់

ក្រចេះ ៖ ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៤ នាឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីខ្មែរ នៅរមណីយដ្ឋាន ទឹកជួរកាំពី ដែលជាតំបន់ទេសចរណ៍ធម្មជាតិទទួលបានភ្ញៀវទេសចរ ចូលទស្សនាកម្សាន្ត មានប្រមាណជិត ៣ ម៉ឺននាក់ ។

មន្ត្រីនៃមន្ទីទេសចរណ៍ខេត្តបានឲ្យដឹងថា ភ្ញៀវទេសចរជាតិ អន្តរជាតិ បានធ្វើដំណើរ មកពីតាមបណ្តាខេត្តផ្សេងៗជាច្រើន មកទស្សនាកម្សាន្តនៅតាម រមណីយដ្ឋានទាំង១៦កន្លែងក្នុងខេត្តក្រចេះ មានចំនួនជាង ៩ម៉ឺននាក់ ក្នុងនោះ រមណីយដ្ឋាន ទឹកជួរកាំពី ទទួលបានភ្ញៀវច្រើនជាងគេ គឺមានប្រមាណជិត ៣ម៉ឺននាក់
ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ២០៥នាក់ គឺមានចំនួន កើនឡើង៧ពាន់នាក់ស្មើនឹង ៨,៤១% បើប្រៀប ធៀបទៅនឹងឆ្នាំកន្លងទៅ ។

 ហើយក្នុងរយៈពេលដូចគ្នានាឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ គ្រោះថ្នាក់ចរាចរណ៍ទូទាំងខេត្ត កើតឡើងចំនួន ៨ករណី ដែលបង្កឲ្យមនុស្សស្លាប់ចំនួន៦នាក់ និង៤នាក់រងរបួសធ្ងន់។
យោងតាមរបាយការណ៍ នៃស្នងការរដ្ឋាននគបាលខេត្ត ក្រចេះ គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង ក្នុង អំឡុងពេលនៃពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៤ នេះ គ្រោះថ្នាក់ចរចរណ៍មានចំនួនកើនឡើង នេះបើប្រៀប ធៀបទៅនឹងឆ្នាំ២០១៣ គិតចាប់ពីថ្ងៃទី១៣ និងថ្ងៃទី១៥ ខែមេសា មានគ្រោះ ថ្នាក់ចរាចរណ៍ នៅទូទាំង ខេត្តកើតឡើងចំនួន៨ករណី ក្នុងនោះស្រុកស្នួលកើតឡើងច្រើនជាងគេ ដែលបណ្តាលឲ្យមនុស្សស្លាប់ ចំនួន ៦នាក់ ព្រមទាំងមានរបួសធ្ងន់ចំនួន៤នាក់ ៕




Share on Google Plus
    Blogger Comment
    Facebook Comment